ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - មន្ដ្រីយោធាម្នាក់ បង្ហោះសារស្បថឈប់ប្រើរថយន្ដអត់ពន្ធ ក្រោយគយចាប់ឲ្យបង់ពន្ធជាង ១០ម៉ឺនដុល្លារ - ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ផលប៉ះពាល់​នៃ​មេ​រោគកូ​វីដ​-១៩ ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ - សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​អោយ​ប្រើ​ជា​ផ្លូវការ​នូវ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩» - ឯកឧត្តម អ៊ុន ចាន់​ដា និង​ឯកឧត្តម ខ្លូត ផន រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រីរាជការ បាន​អញ្ជើញ​នាំយក​នូវ​ទេយ្យទាន និង​ទៀនវស្សា​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤ ក្នុង​ក្រុង​កំពង់ចាម - ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រកាស​អនុវត្ត​កម្មវិធី ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ - ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ថវិកា​វិភាគទាន​សប្បុរសធម៌​ចំនួន ៨០០ ៤៨០ ០០០ រៀល ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន "​កម្ពុជា 5" ទៅជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ - ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ចុះ ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ហាន់ជ័យ ស្ថិតនៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម - ​សូម​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​អោយបាន​ល្អ​ចូលរួម​ទប់ស្កាត់​កុំអោយ​ឆ្លង​រោគកូ​វីដ​១៩ ទាំង​ពី​យើង​ទៅ​គេ និង​ពី​គេ​មក​យើង​

ជិត​ចូលឆ្នាំ​ខែ្ម​រ ឈ្មួញ​សម្រុក​នាំចូល​ម៉ូតូ​សេរី​ទំនើប​គេចពន្ធ​ពី​ប្រទេស​ថៃ ដាក់​តាម​ស្តង់​លក់​និង​ដឹក​ចេញ​ទៅ​លក់​តាម​ខេត្ត​ម៉ា​សេរី​

ខេត្ត​បន្ទាយមានជ័យ ៖ ជិត​ចូលឆ្នាំ​ខ្មែរ ឈ្មួញ​កំពុង​សម្រុក​នាំចូល​ម៉ូតូ​សេរី​ទំនើប គេច​ពន្ធ​ពី​ប្រទេស​ថៃ​ដាក់​តាម​ស្តង់​លក់​និង​ដឹក​នាំចេញ​ទៅ​ភ្នំពេញ ដែល​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ ធ្វើ​មិនដឹង​មិនឃើញ​ព្រោះ​ទទួល​ប្រយោជន៍​ពី​ឈ្មួញ​ទុច្ចរិត​ទាំងអស់ នោះ​រួចរាល់​អស់ហើយ​។​

​នៅ​ជិត​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ មក​ដល់​គេ​ឃើញ​ឈ្មួញ​បាន​សម្រុក​នាំចូល ម៉ូតូ​គេច​ពន្ធ​សេរី​ទំនើប​ចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់ យកមក​ដាក់​លក់​បង្កប់​តាម​ស្តង់ ក្នុង​ក្រុង​សិរីសោភ័ណ​និង​ក្រុង​ប៉ោយប៉ែត មិនតិច​ជាង​២០​ស្តង់ ដែល​លួចលាក់​លក់​ម៉ូតូ​សេរី​ទំនើប គ្មាន​ពន្ធ​ទាំងនោះ​បាន​ម៉ា​សេរី​។​

​ម៉ូតូ​គ្មាន​ច្បាប់​ដែល​ឈ្មួញ​នាំ​ចូល ពី​ប្រទេស​ថៃ​មាន​ប្រភេទ​ម៉ូតូ ចោរលួច​កាច់ករ​នាំចូល មាន​ច្រករបៀង​ក្នុង​ស្រុក​ម៉ាឡៃ និង​ម៉ូតូ​កាប់​ដាវ​គ្មាន​ពន្ធ​នាំ​ចូល​មាន​នៅ ច្រករបៀង​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​និង​នាំ​ចូល​តាម​ច្រករបៀង ក្បែរ​ច្រក​បឹង​ត្រកួន​ជាដើម​។ ឈ្មួញ​រកស៊ី​ម៉ូតូ​គេច​ពន្ធ​បាន​ប្រាប់ អ្នក​យក​ព៌តមាន​ឲ្យដឹងថា ពួក​គេ​ហ៊ាន​រកស៊ី​នាំចូល​ម៉ូតូ​គេច​ពន្ធ​គ្មាន​ច្បាប់​បាន​យ៉ាង​ដូច្នេះ ត្រូវ​ចំណាយ បង់លុយ​ឲ្យ​១  មាន​មន្ត្រី​គយ​ខេត្ត គយ​ក្រសួង កំលាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង កំលាំង​ប៉េអឹម​ស្រុក កំលាំងយោធា​តាម​ព្រំដែន ក្នុង​ម៉ូតូ​១​គ្រឿង​ត្រូវ​ចំណាយ​ជិត ២០០​ដុល្លា​ទើប​នាំ​ចូល​បាន​យកមក​ដាក់ លក់​ម៉ា​សេ​យ៉ាង​ដូច្នេះ​។​

​ពេល​នាំ​ចូល​ហើយ​អ្នកទិញ ចង់​បាន​ម៉ូតូ​មាន​ពន្ធ​យកទៅ​បង់ពន្ធ ផាក​វិន័យ​និង​ភាគច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ លក់ដាច់​ម៉ូតូ​គ្មាន​ពន្ធ​។ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​ធ្លាប់បាន​ប្រមាន ដល់​មន្ត្រី​ជំនាញ​ត្រូវមាន​វិធានការ​ចំពោះ​ម៉ូតូ ដែល​គ្មាន​ពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យបាន​មួយរយ​ភាគរយ​៕​

 

20150411b

Filed in: រាយការណ៍ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2020 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.