ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

អំណោយ​ប្រចាំខែ របស់លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ប្រគល់​ដល់ដៃ​ពលរដ្ឋ​ទីទាល់ក្រ​១៧​គ្រួសារ​!

នា​ព្រឹក ថ្ងៃ​សោរ៍ ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជ​ការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​នាំយក​ថវិកា​ចំនួន ប្រាំ​លាន មួយ​សែន​រៀល (៥,១០០,០០០​រៀល​) អង្ករ​ចំនួន ២៥​កា​រ៉ុង ទៅ​ប្រគល់ជូន​ដល់​ពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៧​គ្រួសារ និង ក្រុម​ការងារ​មូលដ្ឋាន ចំនួន​១២​គោលដៅ ដែល​អំណោយ​ទាំងនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូន​ជា​រៀងរាល់ខែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​
​ទុរគតជន​ចំនួន​១៧​គ្រួសារ ដែល​បាន​ទទួល​អំណោយ​ជា​រៀងរាល់​ខែ​រួមមាន ៖
១-/ ឈ្មោះ ពុំ សុផល ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ ដំណាក់​សង្កែ​(​មាន​ចៅ​ក្នុងបន្ទុក​០៧​នាក់​) ទទួលបាន អង្ករ ០៣​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល ។
២-/ ឈ្មោះ ហម ស៊ីផា​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ដំណាក់​សង្កែ ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ិន​រៀល ។​
៣-/ ឈ្មោះ សន គីម ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៤-/ ឈ្មោះ ស្រី ចេង (​ស្លាប់​) ភេទ​ប្រុស អាយុ​៨៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​នៅ​ប្រពន្ធ ព្រំ ខៃ មាន​ជីវភាព​ខ្វះខាត​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា ១០​ម៉ឺន​រៀល ។​
៥-/ ឈ្មោះ អ៊​ន អឿន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ពិការ​ដៃ​ម្ខាង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង​ថវិកា​១០​ម៉ឺន​រៀល ។​
៦-/ ឈ្មោះ ខាន់ សួន អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ ព្រែក​រទាំង​(​មាន​ចៅ​ក្នុងបន្ទុក​១០​នាក់​) ទទួល បាន អង្ករ ០៤​កា​រ៉ុង និង ថវិកា​២០​ម៉ឺន​រៀល ។
៧-/ (​ចៅ គង់ ស្លាប់​) នៅ​ប្រពន្ធ​ឈ្មោះ ឱក យ៉ាន នៅ​ភូមិ​ព្រែក​រទាំង ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
៨/ ឈ្មោះ ឡុង សុន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ​នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា​មាន​ជម្ងឺ មាន​ចៅ​ក្នុងបន្ទុក​០៣​នាក់​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
៩-/ ឈ្មោះ លឹម ម៉េង ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង (​ចាស់ជរា រស់នៅ​អាស្រ័យ​ញាតិ​ជិតខាង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១០-/ ឈ្មោះ ទួន លន់ ភេទ​ស្រី អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្លឹង (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១១-/ ឈ្មោះ គឹម ផុន ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ (​ស្លាប់​នៅ​ប្រពន្ធ ទុយ បូ​) នៅ​ភូមិ​ព្រែក​ថ្លឹង (​ពិការ​ភ្នែក​ដើរ​មិន​រួច មាន​ចៅ​ក្នុងបន្ទុក​ច្រើន​) ទទួលបាន​អង្ករ​០២​កា​រ៉ុង ថវិកា​២០​ម៉ឺន​រៀល ។​
១២-/ ឈ្មោះ ឈឿន សំអុល ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ព្រែកកំពឹស ( មេម៉ាយ​មាន​កូន​ច្រើន​ក្នុង​បន្ទុក និង​មាន​ជម្ងឺ ) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៣-/ ឈ្មោះ យឺន សុ​ដា​រ័ត្ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ (​កំព្រា​) ពិការ​ជើង​ទាំងសងខាង នៅ​ភូមិ​ព្រែកកំពឹស ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល​រៀងរាល់ខែ ។​
១៤-/ ឈ្មោះ ផាត សុខ​ជា ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​កំព្រា​ឪពុកម្តាយ និង​មាន​ជម្ងឺ​ប្រចាំកាយ​) ទទួលបាន​អង្ករ​០១​កា​រ៉ុង និង​ថវិកា​២០​ម៉ឺន​រៀល ។​
១៥-/ ឈ្មោះ ស រុន ភេទ​ស្រី អាយុ​៨២​ឆ្នាំ​នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៦-/ ឈ្មោះ ឃុត ម៉ៅ ភេទ​ស្រី អាយុ​៧២​ឆ្នាំ នៅ​ភូមិ​ក្រាំងស្វាយ (​ចាស់ជរា​មាន​ជម្ងឺ គ្មាន​ទីពឹង​) ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​
១៧-/ ឈ្មោះ ស្រាំ សាម៉ន ភេទ​ស្រី អាយុ​៧១​ឆ្នាំ ( ចាស់ជរា​គ្មាន​ទីពឹង ) នៅ​ភូមិ​ព្រែក​រទាំង ទទួលបាន​អង្ករ​០១​កា​រ៉ុង ថវិកា​១០​ម៉ឺន​រៀល ។​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.