ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

អ្នក​បង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះ​ប្រធាន​មន្ទីរ​ការងារ​ខេត្តកោះកុង​ស្លឈាម​

តាម​ប្រភព​ច្បាស់​ការ នឹង​មាន​ឯកសារ​មួយចំនួន បានបញ្ជាក់​ច្បាស់​លាស់​ថា អ្នក​បង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះ លោក យក់​សង្វាត ប្រធាន​មន្ទីរ​ការងារ​នឹង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ ខេត្ត​កោះកុង កំពុងតែ​ក្រពុលមុខ​ស្លឈាម មែនទែន​ហើយ​។​

​មូលហេតុ​ដែល​នាំ​ឲ​មនុស្ស​មួយ​ក្តាប់​តូច កាន់តែ​ក្រពុលមុខ​ស្លឈាម រហូត​ដល់​និយាយ​លែង​ដឹង​ខុស​ត្រូវ គឺ​ផ្តើមចេញ​ពី ចំណេះ​ជិះ​ក​ឯង​ប៉ុណ្ណោះ ។

​ម​ន្រី្ត​មួយរូប​ដែល​បំរើ​ការងារ នៅ​មន្ទីរ​ការងារ នឹង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្ត​កោះកុង​បានឲដឹងថា ឈ្មោះ គឹម​វណ្ណ​រ៉ា សុខ​ប៉ូ​លីន ឆិល​សត្ថា​រិទ្ធ និង ខៀវ​ប្រុស ដែល​ត្រូវ​ខ្ចាត់ ភ្លាត់​ចេញពី​ខេត្ត​កោះកុង ទៅ​ត្រដរខ្យល់​នៅ​ក្រសួង​ការងារ​នោះ មិនមែន​ជា​ទង្វើ​របស់​ប្រធាន​មន្ទីរ​ឡើយ ។ ហើយ​ការ​ពិត គឺជា​កំហុស​ឆ្គង របស់​បុគ្គល​ពុករលួយ​ទាំង​៤ រូប​នេះ​តែម្តង ។ ក្នុងនោះ ឈ្មោះ គឹម​វណ្ណ​រ៉ា សុខ​ប៉ូ​លីន ឆិល​សត្ថា​រិទ្ធ និង​ខៀវ​ប្រុស ទោះបី​លោត​ផ្លោះ​ហោះ​ផ្លោង​ទៅ​ដក​ខ្យល់ នៅ​ក្រសួង​ការងារ ដោយសារ​ក្រុមប្រឹក្សាវិន័យ​ក្រសួង តំណាង​ដោយ​លោក​អូស្មាន​ហាស្សាន់ ក្តី​ក៏​ពួក​នេះ​នៅតែ​បន្ត​បៀម ឈាម ព្រូស​ដាក់​លោក​យក់​សង្វាត​ដដែល​។​

​យោងតាម​លិខិត​មួយច្បាប់ របស់​ក្រុមប្រឹក្សាវិន័យ​នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ២៣​ខែ​ធ្នូ​ឆ្នាំ​២០១៤ ដែល​ចុះហត្ថលេខា​លោក អូស្មាន​ហាស្សាន ជា​ប្រធាន​ក្រុមប្រឹក្សា​វិន័យ បាន​ជម្រាទ ជូន​លោក​រដ្ន​មន្ត្រី​ក្រសួង​ការងារ ករណី​លោក គឹម​វណ្ណ​រ៉ា លោក​សុខ​ប៉ូ​លីន លោក​ខៀវ​ប្រុស នឹង​លោក ឆិល​សត្ថា​រិទ្ធ រួមគំនិត​ជា​លក្ខណៈ ប្រព័ន្ធ​ប្រព្រឹត្ត​កំហុស​ដូច​គ្នា ត្រូវ​ទទួល​កំហុស​ដូចៗ​គ្នា ដូចនេះ​ក្រុម ប្រឹក្សា​វិន័យ​បាន​ឯកភាព​ផ្ទេរ​មន្ត្រី​ទាំង ៤​រូប​ខាងលើ មក​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង ។​
​លិខិត​លោក អូស្មាន​ហាស្សាន់ បាន​ប្តូរ​វា​ចំពោះ​ករណី​ដែល​បុគ្គល ពាក់ព័ន្ធ​ត្រូវ​សង ចូល​រដ្ន​វិញ ។ នេះ​គ្រាន់ តែ​ជា​ព័ត៌មាន​ដំបូង​ដែល “​ទ្រទ្រង់​ជាតិ​” ទទួល​បាន​ខណៈ​ដែល​ការចោទប្រកាន់ មកលើ លោក យក់​សង្វាត ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​កោះកុង ត្រូវបាន​មន្ត្រី​មាន ឈ្មោះ​មិនល្អ ទាំង​ប៉ុន្មាន​រូប​នេះ​ព្យាយាម​មួលបង្កាច់ គ្រប់​រូបភាព​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​លោក យក់​សង្វាត់ ទទួលរង​នូវ​ក្តី អាម៉ាស់​ដូច​ពួកគេ​ដែរ ។

​សូមបញ្ជាក់​ថា ឈ្មោះ គឹម​វណ្ណ​រ៉ា សុខ​ប៉ូ​លីន ខៀវ​ប្រុស និង ឆិល​សត្ថា​រិទ្ធ ត្រូវបាន ក្រុមប្រឹក្សាវិន័យ​ស្រាវជ្រាវ​រកឃើញ​កំហុស ដាក់​តែម្តង​ទើប​ធ្វើ​របាយការណ៍ ជូន​រដ្ន​មន្ត្រី​ហើយ​រដ្ន​មន្ត្រី ក៏​បាន​ផ្ងើ​ទៅដល់​ចៅហ្វាយខេត្ត​កោះកុង ។​

​ឯ​ចៅហ្វាយខេត្ត​កោះកុង ក៏​ឯកភាព​ទៅ​តាម​នោះ​ដែរ ។ មានន័យថា​លោក យស់​សង្វាត គ្មាន​ឥទ្ធិពល​អ្វី​ទៅ កំចាត់​កំចាយ​អស់លោក​ទាំង​៤​នាក់ នោះទេ ហើយ​លោក​ក៏​មិន​អាច​ជួយ ជន​ពុករលួយ​ក្បត់ជាតិ​មនសិការ​ដូច​អស់លោក​ទាំងនោះ​បាន​ដែរ ។  ​នៅ​មាន​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​ដែល “​ទ្រទ្រង់​ជាតិ​” នឹង​ត្រូវ​លាតត្រដាង បន្ត​ក្នុង​ពេល​ឆាប់ៗ​នេះ ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ដោយ​យុត្តិធម៌ របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.