ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

ថវិកា​របស់ សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​នាំយក​ប្រគល់ជូន​ដល់​លោកយាយ អាយុ ១០០​ឆ្នាំ ដែល​ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​

តាកែវ​❤៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០២ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​បន្ដ​នាំយក​ថវិកា​របស់ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋក​មន្ដ្រី​កម្ពុជា ទៅ​ប្រគល់ជូន​លោកយាយ អាយុ ១០០​ឆ្នាំ ដែល​បាន​ស្មគ្រចិត្ត​ចាក់​វ៉ាក់សាំង​ការពារជំងឺ​កូវី​ដ​១៩ ទទួលបាន​ថវិកា​ចំនួន ៣​លាន​រៀល និង​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត ដោយ​មាន​ការចូលរួម​ដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ឈួន ផាន់​នី អភិបាល​ស្រុក​ទ្រាំង និង លោក​វេជ្ជបណ្ឌិត វង សា​រ៉ា ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​កោះអណ្ដែត ព្រម​ទាំង​ថ្នាក់​ដឹក​ពាក់ព័ន្ធ​។​

​លោកយាយ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ហើយ​ទទួលបាន​អំណោយ​ពី​សម្ដេច​តេជោ ហ៊ុន សែន នា​ឱកាស​នេះ លោកយាយ​ឈ្មោះ ផាត់ ញ៉ែម អាយុ​ជាង ១០០​ឆ្នាំ រស់នៅ​ភូមិ​ជ្រែ ឃុំ​ជី​ខ្មា ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ការពារ និង​បង្ការ​ជំងឺ​កូវី​ដ​១៩ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្ដ​ដា ឆ្នាំ​២០២១​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី ឱ វណ្ណឌី​ន បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាក សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន លោកយាយ ព្រមទាំង កូន ចៅ ចៅទួត ព្រមទាំង​បាន​ជម្រាប​សាកសួរ​អំពី​ស្ថានភាព​សុខភាព​របស់ លោកយាយ ក្រោយពី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​ផងដែរ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកយាយ ផាត់ ញ៉ែម ដែល​មាន​អាយុ ១០០​ឆ្នាំ​ក៏​ពិតមែន ប៉ុន្ដែ​ស្ថានភាព​សុខភាព​នៅ​មាំទាំ បាន​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ជំងឺ​កូវី​ដ​១៩ ហើយ​លោកយាយ​ផ្ទាល់​ក៏​បាន​ទទួល​នូវ​វ៉ាក់សាំង​នេះ បូក​ទាំង​អំណោយ​របស់​សម្ដេច​ថែម​ទៀត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.