ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ខ្យល់ក​ន្ទ្រា​ក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង នៅ​ស្រុក​ព្រះនេតព្រះ​បន្តទៀត​

ខ្យល់ក​ន្ទ្រា​ក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង នៅ​ស្រុក​ព្រះនេតព្រះ​បន្តទៀត​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​រសៀល​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៥​នេះ បាតុភូត​ធម្មជាតិ​ភ្លៀង ខ្លាំង និង​អម​ទៅ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ បាន​បោកបក់​កើតឡើង​នៅ ស្រុក​ព្រះនេតព្រះ ដែល​ធ្វើឱ្យ​ប៉ះពាល់ ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក៏ដូចជា​ទ្រព្យសម្បត្ដិ សាធារណៈ​ជា​ច្រើន​ផងដែរ​។​

​លោក លី​សុវណ្ណរិទ្ធ អភិបាលស្រុក​ព្រះនេតព្រះ និង​លោក​មេឃុំ លោក​អធិការ​ស្រុក និង លោក​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ដកស្រង់​ស្ថិតិ ក្នុង​ការខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​ដែល ត្រូវ​ខ្យល់​កន្ត្រក់​បំផ្លាញ មាន​នៅក្នុង​ឃុំ​ចំនួន​២ របស់​ស្រុក​ព្រះនេតព្រះ ខេត្ដ​បន្ទាយមានជ័យ បណ្ដាល​ឱ្យ ខូចខាត​ទ្រព្យសម្បត្តិ និង​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង ព្រមទាំង​ម៉ូតូ​ផងដែរ ប៉ុន្ដែ​មិន​បណ្ដាល​ឱ្យ រងគ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ឡើយ ។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​ព្រះនេតព្រះ​បានបញ្ជាក់​ថា​គ្រោះ​ធម្មជាតិ​មួយ​នេះ​បាន​កើតឡើង​នៅ​២​ឃុំ​គឺ​ទឹក​ជោ និង​ឃុំ​ភ្នំ​លាប ក្នុង​នោះ​សម្រាប់​ឃុំ​ទឹកជោ ស្ថិតនៅ​ភូមិ​តា​ប៉ុន​ខូចខាត​បង្គោល​ភ្លើង​ចំនួន​១០​បង្គោល សម្រាប់​ត​ខ្សែភ្លើង​ទៅ​ខេត្ដ​សៀមរាប​បង្គោល​ភ្លើង​តូច ៥​បង្គោល​បង្គោល​ភ្លើង​សង្កត់​លើ​ផ្ទះ ប្រជាពលរដ្ឋ ចំនួន​៦​ខ្នង ខូច​ម៉ូតូ​៣​គ្រឿង ។ រីឯ​ឃុំ​ភ្នំ​លាប រលំ​ផ្ទះ​ចំនួន​២​ខ្នង​ផង​ដែរ ។

​លោក លី​សុ​វ​ណ្ព​រិទ្ធ បាន​និយាយ​បន្តទៀតថា រូបលោក និង​លោក​មេឃុំ លោក​អធ​ការ​ស្រុក និង​លោក​អាវុធហត្ថ​ស្រុក ក្នុង​មួយ​យប់​ពេញ​នេះ មិន​បាន​សំរាក​ឡើយ ចុះ​ប្រត្តិបត្តការ​ក្នុង​ការចុះ​មើល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងនោះ​ក្រុមការងារ​របស់​លោក បាន​ជួយ​រៀបចំ​ទុកដាក់​ផ្ទះសំបែង ប្រជាពលរដ្ឋ​ណា​ដែល​ខូចខាត ដោយ​ខ្យល់ព្យុះ​កន្ត្រក់​នេះ ឲ្យនៅ​បណ្តោះអាសន្ន​ផងដែរ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រុក​ព្រះនេតព្រះ​កន្លង​ទៅ​ថ្មីៗ​នេះ មាន​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ឃុំ ៣ និង​១៤​ភូមិ ត្រូវ​ទទួល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បំផ្លាញ​អស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦៦​ខ្នង លោក លី​សុវណ្ណរិទ្ធ បាន​និយាយថា​ក្នុង​ឆ្នាំនេះ ក្នុង​ស្រុក​ព្រះនេត្រព្រះ​នេះ មាន​គ្រោះ​ធម្មជាតិ​កើតឡើង ២ លើក​ដែល​គួ​ឲ្យ បារ​ម្មណ៍​បំផុត​៕

 

20150425a (1)

Filed in: គ្រោះ​ធម្មជាតិ

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.