ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​កម្មករ កម្ម​ការ​នី នៅ​ទូទាំង​ស្រុក​ព្រៃកប្បាស​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​កម្មករ កម្ម​ការ​នី នៅ​ទូទាំង​ស្រុក​ព្រៃកប្បាស​

ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ អមដំណើរ​ដោយ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ស្នង ការរង​នគរបាល​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ និង​កម្មករ កម្ម​ការ​នី នៅ​ទូទាំង​ស្រុក​ព្រៃកប្បាស​។ ដែល កម្មវិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​បរិវេណ​វត្ត​ភ្ញី​មាស ឃុំ​ព្រៃ​ផ្ដៅ ដោយ​មាន​ការចូលរួម​ដោយ លោក ញ៉ែម ស្រស់ អភិបាលស្រុក លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក លោក​មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ស្រុក និង​មន្ត្រី​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ជាច្រើនរូប​។​

​ឯកឧត្តម អភិបាលខេត្ត បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី សម្ដេច​បាន​ខិតខំ​ក្នុង​ការជួយ​សង្គ្រោះ​អាយុជីវិត ប្រជា ពលរដ្ឋ​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​ការលំបាក និង​ការរស់នៅ​ប្រកប​ដោយ​សន្តិសុខ និង​សេរីភាព ជាពិសេស​ការ ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ តាមរយ​:​ការស្វែងរក​វ៉ាក់សាំង​មកពី​បណ្តា​ប្រទេស​នានា ក្នុង​ការ​យក​មក​ចាក់​ជូន​ប្រជាពលរដ្ឋ បាន​ជា​បន្តបន្ទាប់​ដោយ​ឥតគិតថ្លៃ​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ជម្រាបជូន​ផងដែរ​ថា នៅពេល​ខាងមុខ​ឆាប់ៗ​នេះ វ៉ាក់សាំង​ការពារ ជំងឺ​កូវី​ដ​១៩ សម្រាប់​ចាក់​ជូន​កុមារ និង​មកដល់​ខេត្តតាកែវ ដូច្នេះ​សូម​មាតាបិតា និង​អ្នកអាណាព្យាបាល កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ សូម​នាំ​កូនចៅ​របស់​ខ្លួន​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ឱ្យបាន​គ្រប់​គ្នា​។​
​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​មក ទទួល ការចាក់​វ៉ាក់សាំង​នៅពេលនេះ សូម​ចូលរួម​អនុវត្ត​រក្សា​គម្លាត សណ្តាប់ធ្នាប់ សូម​កុំ​ប្រជៀ​ត និង ដណ្តើម​គ្នា គឺ​ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ដោយ​ចូលរួម​អនុវត្ត តាម វិធាន ការណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​៣​ការពារ ៣​កុំ និង​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង សុខា ភិបាល​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​សូម​ជម្រាប​ជូន​ដែរ​ថា រដ្ឋបាល​ស្រុក​ព្រៃកប្បាស បាន​រៀបចំ​ទីតាំង​សម្រាប់​ចាក់​វ៉ាក់សាំង មាន​ចំនួន ០៩​កន្លែង​៖ ១-​មន្ទីរពេទ្យបង្អែក​ព្រៃកប្បាស ២-​វត្ត​កំពែង ៣-​មណ្ឌល​សុខភាព វ៉ា ជាង ៤-​សាលា​បឋម សិក្សា​ភ្ញី​មាស ៥-​អនុវិទ្យាល័យ ពាម​មង្គលបុរី ៦-​វិទ្យាល័យ អង្គ​អណ្ដែត ៧-​មណ្ឌល​សុខភាព ក្រាំង​ស្លា ៨-​មណ្ឌល​សុខភាព ពោធិ៍​រំចាក ៩-​សាលាបឋមសិក្សា ឬ​ស្សី​ថ្មី ចាប់ពី​ម៉ោង ០៧:៣០​នាទី រហូតដល់ ម៉ោង​៤​ល្ងាច ដោយ​បងប្អូន​ភ្ជាប់​មក​ជាមួយ​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន សំបុត្រកំណើត សៀវភៅ​គ្រួសារ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.