ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​មួយ​ប្រតិភូ​អ្នកវិនិយោគ​មកពី​ក្រុមហ៊ុន​ចំនួន​៣ - សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​សុ​វត្តិភាព បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តីពី​បញ្ហា​ទឹក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​៤ នៅ​ប្រទេស​ជប៉ុន​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក​ដែល​ម្តាយ​ទទួលមរណៈភាព​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ - សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

កងកម្លាំង​ចម្រុះ​ជួរមុខ ចំនួន​១៣​អង្គភាព ទិស​ទី​១​បន្ទាយមានជ័យ ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជម្រុញ​) តាម​រថយន្ត​ចល័ត​ភូមិភាគ​ទី​៥

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២១​នេះ កងកម្លាំង​ចម្រុះ​ជួរមុខ ចំនួន​១៣​អង្គភាព ទិស​ទី​១​បន្ទាយមានជ័យ ត្រូវបាន​ក្រុម​គ្រូពេទ្យ​ចល័ត​ភូមិភាគ​ទី​៥ ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវី​ដ​-១៩ ដូសទី​៣Astra Seneca (​ដូស​ជម្រុញ​) ។ ក្នុងនោះ​ដោយ​មាន​ការចូលរួម​ត្រួតពិនិត្យ​ដោយ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ បាន​ដឹកនាំ​ក្រុម​រថយន្ត​ចល័ត​យោធភូមិភាគ​ទី​៥ រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ ។ ក្នុង​ដំណើរការ​ចុះ​ចាក់​នេះ​គឺ​ចាប់ពី​ព្រំប្រទល់​ខេត្ត​ឧត្តរមានជ័យ រហូត​ដល់​ព្រំប្រទល់​ខេត្ត​បាត់ដំបង ជាង​១៥៣​គីឡូម៉ែត្រ​។

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មានប្រសាសន៍ថា ៖ កងកម្លាំង​ចម្រុះ​ជួរមុខ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​៣ (​ដូស​ជម្រុញ​)​នេះ រួម​មាន​ស្ថាប័ន​កងទ័ព​ចំនួន ៩​អង្ក​ភាព រួម​ជាមួយ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​៤​អង្គភាព សរុប​រួម​ចំនួន ១៣​អង្គភាព​។ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កងទ័ព​គ្រប់​លំដាប់ថ្នាក់ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កងកម្លាំង​ជួរ​មុខ​នេះ​គឺ​ធ្វើឲ្យ​បាន​លឿន​បំផុត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​កងកម្លាំង ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​បិទ​ខ្ទប់​នៅ​ជួរ​មុខ​តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ចាប់​តាំង​ខែ​ធ្នូ ឆ្នាំ​២០២០ គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៨​ខែ​មក​ហើយ ដោយ​កងកម្លាំង​ទទួល​បាន​ការ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នោះ​មាន​ចំនួន​៣​ដូ​សរួច​មក​ហើយ​ដែរ​។

​ក្នុង​នាម​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ក៏​ដូច​ជា​កម្លាំង​ជួរមុខ​នោះ​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បញ្ជាក់ថា​៖ អង្គភាព​ទាំង​១៣ ទិស​ទី​១​បន្ទាយមានជ័យ មុន​មក​ចាក់​ចាក់​វ៉ាក់សាំង ដូសទី​៣​នេះ​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​កង​យោធ​ខេមរភូមិន្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​២​ដង ឬ​ទម្រង់​ចាក់​វ៉ាក់សាំង​រួច​២​ដង និង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល បាន​នឹង​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ដែល​ជា​ដូសទី​៣(​ដូស​ជម្រុញ​) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម ឬ ស៊ីណូ​វ៉ាក់​ជូន​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន ដល់​មន្ត្រីរាជការ​នៅតាម​ខេត្ត មន្ត្រី​ជាប់​កិច្ចសន្យា កងទ័ព គ្រួសារ​កងទ័ព នគរបាល​ខេត្ត ចំនួន ៧​ជាប់​ព្រំដែន រួមមាន ៖ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និង ខេត្ត​ព្រះវិហារ រៀបចំ ចាក់​វ៉ាក់សាំង​ចាប់ពី ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០២១​អស់ហើយ​៕

កងកម្លាំងចម្រុះជួរមុខ ចំនួន១៣អង្គភាព ទិសទី១បន្ទាយមានជ័យ ទទួលបានការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (​ដូសជម្រុញ) តាមរថយន្តចល័តភូមិភាគទី៥

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.