ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - ​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វឿង ឌិញ​វ៉េ (Vuong Dinh Hue) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារសាធារណៈ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​សម័យប្រជុំ​ព្រឹទ្ធ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ លើកទឹកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ដល់ កុមារី នៅ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ លើកទឹកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ដល់ កុមារី នៅ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​ស្បៀង និង​សំណេះសំណាល​ជាមួយ​កុមារ​នៅ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ ក៏​បាន​នាំមក​នូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​ក្មួយៗ និង​ចៅៗ នៅក្នុង​អង្ក​ការ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា​ដោយ​ក្តី​ស្រឡាញ់ និង​ដោយ​ក្តី​នឹករលឹក ។​

​លោកជំទាវ​ក៏​បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់ លោកស្រី ម៉ម សូ​ម៉ាលី ដែល​ជា​គណៈ​គ្រប់គ្រង​របស់​អង្គការ​អាហ្វីស៊ីប​កម្ពុជា រួមជាមួយ​នឹង​បុគ្គលិក​អង្គការ​ទាំងអស់ បាន​ដឹកនាំ​និង​គ្រប់គ្រង​អង្ក​ការ​ចាប់តាំងពី​ការចាប់ផ្តើម​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​ទទួលបាន​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ តាមរយៈ ការជួយ​ផ្តល់​ដំណោះស្រាយ សម្របសម្រួល​ជួយ​ដល់​ក្រុម​គោលដៅ ជា​យុវនារី និង កុមារី​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ការជួញដូរ រំលោភបំពាន និង កេងប្រវញ្ច័​ផ្លូវភេទ បាន​ជា​ច្រើន​នាក់ ដោយ​រាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូតមកដល់​បច្ចុប្បន្ន​នេះ ។

​លោកជំទាវ​បាន​បន្តទៀតថា ៖ ចៅៗ​ទាំងអស់​ទទួលបាន​កន្លែង​ស្នាក់​នៅ​នេះ គឺ​ដោយសារតែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ផ្តល់​អាគារ​ស្នាក់​នៅ​ដ៏​ស្រស់ស្អាត និង​សមរម្យ​នាពេលនេះ​។ ដើម្បី​ជា​តម្លៃតបស្នង​ដល់​សម្តេច​ទាំង​ទ្វេរ ចៅៗ​ទាំងអស់គ្នា​ត្រូវ​តែ​ខិតខំ​រៀនសូត្រ បង្កើន​ចំណេះវិជ្ជា ចំណេះ​វិជ្ជាជីវៈ និង​ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ថា ៖ ចៅៗ​ទាំងអស់​មិន​ត្រូវ​បាក់​ទឹកចិត្ត​នោះ​ទេ ត្រូវ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ត្រូវ​គោរព​តាម​តាម​បទបញ្ជា និង​ការណែនាំ​របស់​លោកគ្រូ អ្នកគ្រូ ដែល​ជា​អាណាព្យាបាល ជាពិសេស ចៅៗ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គោរព​តាម​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល និង​វិធាន​របស់​រាជរដ្ឋាភិបាល ៣​ការពារ​៣​កុំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 7424 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.