ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​អាជ្ញាធរ​ស្រុក​បរិបូរណ៍​និង​មន្ត្រី​ជំនាញ​មិនមាន​វិធានការណ៍ ចំពោះ​អ្នក​ដែល​កាប់​បំផ្លាញ​និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក

​ខេត្ត​កំពង់ឆ្នាំង ៖ ដីព្រៃ​លិច​ទឹក​ជាច្រើន​ហិកតា ត្រូវបាន​អា​បុល​(​ត្រាក់ទ័រ​) ២​គ្រឿង កំពុង​ឈូសឆាយ​ជា​ រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ណា​ហាមឃាត់​ឡើយ ដោយ​គ្រាន់តែ​ចុះ​ទៅ​មើល​និង ធ្វើ​កច្ច​សន្យា​នៅ​លើ​តែ​ក្រដាស់​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចេញ​បាត់ ម្ចាស់​អាត្រា​ក់បាន បនុ្ត​ឈូស​ដដែល​ទៀត ។​

​ទីតាំង​ដី​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង​កូន ដែល​រង​ការ​ឈូស​បំផ្លាញ​នេះ​គឺ​នៅ​ចំណុច​ដំបូក​ក្រហម ស្ថិតក្នុង ភូមិ​កំពង់ព្រះ​គគី ឃុំ​ផ្សារ ស្រុក​បរិបូរណ៏ ។ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​បាន​និយាយថាៈ អា​បុល​ឈូស​ដី​ទាំង ២​គ្រឿង​ត្រូវបាន​គេ​ដាក់​ចូល​ទៅក្នុង​ចំណុច​នោះ នៅ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៥ និង បានចាប់ផ្តើម​ឈូស​នៅ​ថ្ងៃទី​២៥ ខែ​មិនា​រហូតដល់​បច្ចុប្បន្ន ។

​ម្ចាស់​អា​បុល​ឈូស​ដី​នោះ ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​រុំ មួយគ្រឿង និង​ឈ្មោះ​សៅ​ប៊ុនធឿន មួយគ្រឿង​។​ម្ចាស់​អា​បុល​ឈូស​ដី​ទាំង ២​គ្រឿង បាន​សំអាង ទៅលើ​លិខិត​ស្នើ​សុំ​ឈូស​ពង្រៀប ដីស្រែ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ឈ្មោះ​រុំ មាន​លិខិត​ស្នើ​សុំ​របស់ ប្រជាពលរដ្ឋ​២៥​ហិកតា និង​ឈ្នោះ​សៅ ប៊ុនធឿន មាន​៤៥​ហិកតា ។​ប៉ុន្តែ​ក្នុង​លិខិត​ស្នើ​សុំ​នោះ មាន​ត្រឹមតែ ហត្ថលេខា លោក​មេឃុំ និង​លោក​អភិបាលស្រុក​ប៉ុណ្ណោះ ចំណែក​មន្ត្រី​ជំនាញ​ជលផល​វិញ មិន​បាន​ចុះ ហត្ថលេខា​ទេ តែ​បាន​សរសេរ​ដាក់​ថា សុំ​អោយ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​សិន ។​

​លោក សោម ភិរុណ នាយខ​ណ្ឌ័​រដ្ឋបាលជល​ផល បាន​និយាយ​អោយដឹងថាៈ លោក​បាន​ឃើញ​លិខិត ស្នើ​សុំ​នោះ​ហើយ​តែ​លោក​មិន​បាន ចុះហត្ថលេខា​អនុញ្ញាត្តិ​ទេ លោក​បាន​ចារ​អោយ​មន្ត្រី​ជំនាញ​របស់ លោក​ចុះទៅពិនិត្យ​សិន ហើយ​បើ​តាម​លោក​ដឹង គាត់​សុំ​ឈូស​ដី​កន្លែង​ផ្សេង តែ​ដល់​មក​ធ្វើ​កន្លែង​ផ្សឹង ហេតុនេះហើយ​ទើប​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​មិនា​នេះ លោក​បាន​អោយ​មន្ត្រី​ជំនាញ​របស់​លោក​ចុះទៅ ពិនិត្យ​និង​ហៅ​ម្ចាស់​គ្រឿងចក្រ មក​ធ្វើ​កិច្ចសន្យា បើ​នៅ​តែ​ហ៊ាន​ឈូស​ដីព្រៃ​ទៀត នៅ​ត្រូវ​ទទួលទោស​ តាម​ច្បាប់​ជា​ពុំខាន ។​

​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរណ៏ បាន​មាន​ប្រសា​ស​ន៏​ថាៈ ប្រជាពលរដ្ឋ លោក​បាន​ស្នើសុំ​ឈូស​ពង្រៀប​ដីស្រែ តែ​ពេល​ខ្លះ​ក៏​បះ​ដីព្រៃ​តិចតួច​ជាស​មិន​ផុត​ទេ ហើយ​តាំងពី​ដាក់ អា​បុល​ឈូស​ដី​មក អាជ្ញាធរ​បាន​ហៅ​ម្ចាស់​គ្រឿងចក្រ មក​ណែនាំ​ពីរ​ដង​ហើយ ថាៈ​បើ​ពួកគាត់​អោយ​ឈូស ដីព្រៃ​កុំ​ឈូស​អោយ​គាត់​អោយ​សោះ គឺ​ឈូស​តែ​ដី​មាន​កញ្ច្រាំង​បានហើយ តែ​បើ​មិន​ស្តាប់​ទៀត ទុកអោយ មន្ត្រី​ជំនាញ​ចាត់ការ​តាមច្បាប់​ចុះ ។​

​សូមបញ្ជាក់​ថា ដី​នៅ​ចំណុច​នោះ​ខ្លះ ក៏​មាន​ស្រែ​ខ្លះ​ជាប់​ព្រៃ ខ្លះ​បាន​លួច​កាប់​និង​ដុត​ព្រៃ​ថ្មីៗ បន្ទាប់មក បាន ជួល​អា​បុល​ឈូសឆាយ​ជាក​ម្ម​សិទ្ឋ​។ ដី​តំបន់​នោះ​តាំងពី​ប្រធាន​ជលផល​មុនៗ​ផ្លាស់ ២-៣​នាក់​ ​ហើយ​មិន​ដែល​មាន​នរណា ហ៊ាន​ឈូសឆាយ​ឡើយ ទើប​តែ​លើក​នេះ​ដោយ​យក​លេស​ថា ឈូស​ពង្រៀបដី​ ​ស្រែ​តែ​ធាតុ​ពិត​គឺ​ឈូស​ដីព្រៃ​ថ្មី​សុទ្ឋ និង​ឈូស​ដីព្រៃ​ជាប់​ក្បាល​ស្រែ​តែម្តង​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.