ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

អភិបាល​ខេត្ត​កោះកុង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​.!

​ថ្ងៃ​ពុធ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ លោកជំទាវ មិថុនា ភូថ​ង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ នៅ​ខេត្ត​កោះកុង​។​

​លោកជំទាវ​អភិបាលខេត្ត បាន​លើកឡើង​ថា​បច្ចុប្បន្ន​ខេត្តកោះកុង​របស់​យើង ពិតជា​រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ​ទាំង​ក្នុង​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិន​មាន​បញ្ហា​អ្វី​កើតឡើង​គួរឱ្យ​កត់សំគាល់​នោះទេ ចំពោះ​នៅ​តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ដូចគ្នា​ដែរ​។​

​ទោះបីជា​យើង​កំពុង​មមាញឹក ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក៏ដោយ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​បំពេញ​តួនាទី ភារកិច្ច​បាន​ល្អប្រសើរ​ជាប់​ជាប្រចាំ​។ ក្នុង​រយៈ​ចុង​ក្រោយ​នេះ​ក្នុង​ខេត្ត​កោះកុង បាន​រកឃើញ​មេរោគ​បំប្លែង​ថ្មី ដែល​តា ដែល​ជា​មេរោគ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ទន្ទឹម​នេះ​សូម​កម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​បន្ត និង​ពង្រឹង​ការទប់ស្កាត់​ពលករ ដែល​ឆ្លង​ដែន​ទាំងអស់​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​គ្រប់ៗ​គ្នា​ចៀសវាង ការ​ធ្វេសប្រហែស​ធ្វើ​ឱ​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​ក្នុង​សហគមន៍​ទៀត​។​

​កម្លាំង​ការពារ​គ្រប់​អង្គភាព នៅតាម​ខ្សែបន្ទាត់​ព្រំដែន ត្រូវ​រាយការណ៍ និង​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន​ចំពោះ​ពលករ ដែល​បាន​ឆ្លងដែន​គឺ ត្រូវ​ធ្វើ​ការអប់រំ ណែនាំ និង​ជំរុញ​ឱ្យ​ពួកគាត់​ត្រូវ​ធ្វើ​តេស្ត​រហ័ស និង​ធ្វើ​ចត្តា​ឡី​ស័កសិន មុននឹង​បញ្ជូន​ទៅកាន់​គេហដ្ឋាន​រឺ​ស្រុកកំណើត​វិញ​។​

​យើង​រួម​គ្នា ប្រឆាំង​មេ​រោគកូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​
៣ ការពារ​.៣ កុំ​

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.