ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

គេហទំព័រ​ហ្វេ​សបុ​ក​របស់សម្តេចក្រឡាហោម ស ខេង ជូនដំណឹង​ពីការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សមិទ្ធផល​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា

គេហទំព័រ​ហ្វេ​សបុ​ក​របស់សម្តេចក្រឡាហោម ស ខេង ជូនដំណឹង​ពីការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សមិទ្ធផល​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា

បងប្អូន​ជនរួមជាតិ​ជាទីគោរព​!
​នៅថ្ងៃនេះ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​ឱ្យបាន​ជ្រាបថា ចាប់ពី​ពេលនេះ​តទៅ គេហទំព័រ​ហ្វេ​សបុ​ក​របស់​ខ្ញុំ​នឹង​ធ្វើ​ការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នូវ​សមិទ្ធផល​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា ដែល​ជា​យន្តការ​មួយ​មាន​ការពាក់ព័ន្ធ​យ៉ាង​ជិតដិត​បំផុត​ទៅ​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​។​

​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ថា ប្រទេស​កម្ពុជា​យើង​ក៏​ធ្លាប់​មាន​ប្រព័ន្ធ​អភិបាលកិច្ច​មូលដ្ឋាន​ជា​យូរលង់​មកហើយ​។ ប៉ុន្តែ​ប្រព័ន្ធ​អភិបាលកិច្ច​នេះ មាន​ការប្រែប្រួល​ទៅតាម​ការផ្លាស់ប្តូរ​រប​ប​នយោបាយ​ជា​ច្រើនលើក​ច្រើនសារ​។ ទោះបី​មាន​ការផ្លាស់ប្តូរ​នូវ​របប​នយោបាយ​បែប​នេះ​ក្តី ក៏​ជា​ទូទៅ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅក្នុង​ប្រទេស​យើង​នៅ​រក្សា​របៀប​គ្រប់គ្រង​តាមបែប​មជ្ឈការ​ដែល​បាន​បន្សល់ទុក​តាំងពី​យូរយារ​មកហើយ​។

​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​នូវ​របប​នយោបាយ​ទាំងនេះ ជា​អកុសល ប្រទេស​យើង​ក៏​បាន​ជួប​នូវ​សោកនាដកម្ម​ដ៏​សែន​ឈឺចាប់​ជា​ទីបំផុត នោះ​គឺ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ដែល​បាន​អូសបន្លាយ​ពេលវេលា​ជាច្រើន​ទសវត្សរ៍ ជាពិសេស​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដែល​បាន​ធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​ប្រជាជន​យ៉ាង​រង្គាល ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គ្រប់​វិស័យ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​ថ្នាក់ ព្រម​ទាំង​ធនធានមនុស្ស​។ បើទោះបីជា ប្រទេសជាតិ​របស់​យើង​ត្រូវ​រំដោះ​ឱ្យ​ចាក​ផុតពី​របប​យ៉ង់​ឃ្នង​នេះ​ក៏ដោយ ក៏​ប្រទេស​ជាតិ​យើង​នៅតែ​បន្ត​មាន​សង្គ្រាម​ស៊ីវិល​ដែល​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ទៀត រហូត​ដល់​យើង​ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញលេញ​នា​ចុងឆ្នាំ​១៩៩៨​។

​បន្ទាប់​ពី​ទទួល​បាន​សន្តិភាព ស្ថេរភាព​នយោបាយ ឯកភាព​ជាតិ និង​ឯកភាព​ទឹកដី​ពេញលេញ​តាមរយៈ​ការអនុវត្ត “​នយោបាយ​ឈ្នះ​-​ឈ្នះ​” ដែល​ផ្តួចផ្តើម​គំនិត និង​ដឹកនាំ​អនុវត្ត​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ចុង​ទសវត្សរ៍​៩០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ជា​សារវន្ត​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ គឺ​ការកសាង​សង្គម​កម្ពុជា​មួយ​ដែល​ធានា​ដល់​ការបន្ត​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់​ធ្លាប់​សង្គម មាន​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព បរិយាប័​ន្ន និង​សមធម៌​សង្គម ឈរ​លើ​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស មាន​មនសិការ​ផ្សារភ្ជាប់​គ្នា មាន​ប្រជាជន​ប្រកបដោយ​ចំណេះដឹង​ខ្ពស់ វប្បធម៌​ជ្រៅជ្រះ មាន​ជីវភាព​សមរម្យ និង​មាន​ការរស់នៅ​ប្រកប ដោយ​សុខដុមរមនា​ក្នុង​សង្គម​ជាតិ​។

​បងប្អូន​ជនរួមជាតិ​ជាទីគោរព​! ដើម្បី​ធានា​ដល់​ការសម្រេចបាន​នូវ​ទិសដៅ​ជា​សារវន្ត​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​សកម្មភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នានា​ដែល​ក្នុងនោះ​រួមមាន យុទ្ធសាស្ត្រ​ចតុកោណ​តាម​នីតិកាល​នីមួយៗ​នៃ​រដ្ឋសភា ដោយ​កំណត់​យក​កំណែទម្រង់​អភិបាលកិច្ច​ធ្វើ​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ទាំងនេះ​។ បន្ថែម​លើ​នេះ ផ្អែក​លើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ភាព​សម្បូរបែប បច្ចេកវិទ្យា​ទំនើប និង​ការកើនឡើង​នូវ​តម្រូវការ​សង្គម រួមជាមួយ​នឹង​ចរន្ត​នៃ​តំបន់​ភាវូបនីយកម្ម សកលភាវូបនីយកម្ម និង​ការប្រកួតប្រជែង​ទាំង​នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​បាន​តម្រូវឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​បន្ត​ធ្វើការ​កែទម្រង់​អភិបាលកិច្ច​ឱ្យបាន​ស៊ីជម្រៅ​ថែមទៀត ដើម្បី​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​ទៅ​នឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​តម្រូវការ​សង្គម និង​ចរន្ត​តំបន់​ភាវូបនីយកម្ម និង​សកលភាវូបនីយកម្ម​ទាំងនេះ​។

​ក្នុងន័យនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់​នូវ​ទស្សនទាន​ណែនាំ​ជា​គន្លឹះ​ថា “​កំណែទម្រង់​រស់ បើ​មិន​ធ្វើកំណែទម្រង់​ស្លាប់​” “​កំណែទម្រង់​គឺជា​កត្តា​ស្លាប់​រស់​របស់​កម្ពុជា​” “​កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ប្រសើរ​ក្រៅពី​ការធ្វើ​កំណែទម្រង់​ទេ ក្នុងឱកាស​ដែល​ប្រទេសជាតិ​យើង​កំពុង​តែ​ទទួល​ផល​ចំណេញ​ពី​សន្តិភាព និង​ស្ថេរភាព​ដែល​យើង​ខិតខំ​កសាង និង​ការពារ​បាន​យ៉ាង​លំបាក​”​។​

​ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​ខាងលើ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុងចំណោម​កម្មវិធី​កំណែទម្រង់​នានា​នៃ​ប្រព័ន្ធ​អភិបាលកិច្ច​របស់​រាជ​រដ្ឋាភិបាល​។

​ដូច្នេះ​តើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​មានន័យ​ដូចម្តេច​?

​តើ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​សម្រេច​ចិត្ត​ធ្វើ​កំណែទម្រង់​នេះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​?

​តើ​ការអនុវត្ត​កំណែទម្រង់​នេះ​បាន​សម្រេច​លទ្ធផល​អ្វីខ្លះ និង​មាន​ទិសដៅ​ទៅ​អនាគត​យ៉ាងដូចម្តេច​?

​រូប​ខ្ញុំ​ផ្ទាល់​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​សហការី ពិសេស​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប រីករាយ​ក្នុង​ការបកស្រាយ និង​ជជែក​ពិភាក្សា​ជាមួយ​បងប្អូន​ជនរួមជាតិ​លើ​សំណួរ​ទាំងនេះ​ជា​បន្តបន្ទាប់​នៅក្នុង​គេហទំព័រ​ហ្វេ​សបុ​ក​របស់​ខ្ញុំ​។

​សូម​អរគុណ​
​https://www.facebook.com/SamdechKrolahomSarkheng

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.