ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

អភិបាលខេត្ត​តាកែវ នាំ​យក​ប្រេង​សាំង ចុះជួយ​បូមទឹក សង្គ្រោះ​ស្រូវ​របស់​ពលរដ្ឋ​ក្នុង​ស្រុក​សំរោង​

តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកេវ នា​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នាំ​យក​ប្រេង​សាំង ចុះ​ជួយ​ធ្វើការ​បូម សង្គ្រោះ​ស្រូវ​របស់ បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះរាំងស្ងួត​មាន​ជាង ៥០០​ហិកតា នៅ​ឃុំ​ស្លា និង​ឃុំ​ជើង​គួន ស្រុក​សំរោង ខេត្តតាកែវ​។​

​មានប្រសាសន៍​នាឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែងថា បើ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ ពិសេស​ក្នុង​បរិបទ​នៃ​ការរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ក៏ពិតមែន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែ​បាន​ណែនាំ និង​ជំរុញ​ដល់​រដ្ឋបាល និង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក្នុង​មូលដ្ឋាន​ឱ្យមាន​ការយកចិត្តទុកដាក់​ឱ្យបាន​ជា​ប្រចាំ ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ជា​ពិ​សេ​ដូច​ពេលនេះ​ដែល​ស្រូវ​របស់​ពលរដ្ឋ​កំពុង​រង​ផលប៉ះពាល់​ដោយ សារ​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក និង​ត្រូវការ​ទឹកជា​ចំ​បាច់​ដើម្បី​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្ត ទុកដាក់​សហការគ្នា ឱ្យបាន​ជា​ប្រចាំ ដើម្បី​ពិនិត្យមើល​ក្នុង​មូលដ្ឋាន ដែល​ស្រូវ​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​រង​ផល​ប៉ះ ពាល់​ខ្វះខាត​ទឹក​ដែល​បណ្ដាល​មកពី​ការអូសបន្លាយ​ដោយសារ​ទឹកភ្លៀង ហើយ​ត្រូវតែ​ជំរុញ​ការ​ចុះជួយ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ទៅតាម​លទ្ធភាព​ដែល​ប្រភព​ទឹក​មាន​នៅក្នុង​តំបន់​នោះ គឺ​មិន​ត្រូវ​ទុក​ចោល​ឱ្យ​ស្រូវ​របស់​ប្រជាពលរដ្ឋ​រង​ការខូចខាត ដោយ​មិន​មាន​ការជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ឡើយ​។​

​គួរបញ្ជាក់​ថា​ប្រេងសាំង ដែល​នាំមក​ដើម្បី​ទុក​ជួយ​ធ្វើការ​បូម ទឹក​សង្គ្រោះ​ស្រូវ​របស់ ពលរដ្ឋ​នៅ​ឃុំ​ស្លា និង​ឃុំ​ជើង​គួន មាន​ចំនួន​ជាង ១០០០​លីត្រ​។ កន្លង​មក​រដ្ឋបាលខេត្ត បាន​ឧបត្ថម្ភ ប្រេង​ចំនួន ១៥០០​លីត្រ ដល់​ឃុំ​ទាំងពីរ​នេះ តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ជួយ បូមទឹក សង្គ្រោះ​ស្រូវ ដែល​ជួប​គ្រោះ​រាំងស្ថួត​ផងដែរ​។​

​តាម​ការបញ្ជាក់​ពី​លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត មាន​ដំណាំ​ស្រូវ របស់​បងប្អូន​ប្រជាកសិករ ដែល​រង​ផលប៉ះពាល់ មាន​ចំនួន ៣១៨២​ហិកតា ខូចខាត ចំនួន ១១៨​ហិកតា សង្គ្រោះ​បាន​ចំនួន ២៩៧​ហិកតា ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.