ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

​អភិបាលខេត្ត​តាកែវ អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ និង​យុវវ័យ​អាយុ​ក្រោម ១៨​ឆ្នាំ នៅ​មណ្ឌល​សុខភាព​សំរោង ស្រុក​សំរោង និង​មណ្ឌល​សុខភាព​បារាយណ៍ ក្រុង​ដូន​កែវ

តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកេវ រួមជាមួយ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ឧត្តមសេនីយត្រី មាស ទេ​ន ស្នងការរង​នគរបាល​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាច្រើន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍ ទី​២៦ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​កុមារ និង​យុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ នៅ​មណ្ឌល​សុខភាព សំរោង ស្ថិតនៅ​ឃុំ​សំរោង ស្រុក​សំរោង និង​មណ្ឌល​សុខភាព បារាយណ៍ ស្ថិតនៅ​ភូមិ​ត្រពាំង​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​មានប្រសាសន៍​នា​ស​ឱកាស​ចុះ​ពិនិត្យ​មើល​ដំណើរ​ចាក់​វ៉ាក់សាំង​ដល់​កុមារ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន បញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​តែងតែ​ខ្វល់ខ្វាយ​អំពី​សុខទុក្ខ​របស់​ប្រជា ពលរដ្ឋ ទាំងអស់ ពិសេស​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ឱ្យបាន​គ្រប់ ចំនួន​រហូត​ចាក់​ដល់​កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​ទៅ ហើយ​ក្នុងនោះ​ក៏​សម្រេច​អនុញ្ញាត​អោយ​ចាក់​វ៉ាក់សាំង​ប្រភេទ AstraZeneca ដូសទី​៣​ជា​ដូស​ជំរុញ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ពិសេស​មេរោគ​បំប្លែង ខ្លួន​ថ្មី​ប្រភេទ​ដែល​តា នេះ​ផង​ដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បន្ថែមទៀតថា ថ្មីៗ​នេះ​ជំងឺ​កូវី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា កំពុងតែ​មាន​វត្តមាន នៅក្នុង​ប្រទេស​របស់​យើង​ហើយ សូម​បងប្អូន​ទាំងអស់​គ្នា បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ដោយ​យកចិត្តទុកដាក់ ថែទាំ​សុខភាព​របស់​ខ្លួន តាមរយៈ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដោយ​ត្រូវ បន្ត​ពាក់​ម៉ាស់ លាងដៃ​និង​អាកុល​អោយបាន​ញឹកញាប់ រក្សា​គម្លាត ជា​ពិសេស​អនុវត្ត​វិធាន ៣​កុំ និង​៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​បើ​យើង​មិន​ការពារ​ទេ ជំងឺ​កូវី​ដ​១៩​នឹង​បន្ត​ឆ្លង​រីក​រាលដាល​តទៅទៀត​ជាក់​ជា​ពុំខាន​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.