ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

អភិបាលខេត្ត​តាកែវ អញ្ជើញឣ​ធិបតី​ភាព​ក្នុង​ពិធី​អបអរសាទរ​សមិទ្ធផល​របស់​សហគមន៍ និង​បិទ​បញ្ចប់​កម្មវិធី​របស់ អង្គការ​ទស្សនៈ​ពិភពលោក អន្តរជាតិ​កម្ពុជា ប្រចាំ​ស្រុក​កោះអណ្ដែត តាម​ប្រព័ន្ធ​វិដីអូ Zoom

ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជាឣធិបតី​ក្នុង​ពិធី​អបអរសាទ​រសមិ​ទ្ធ​ផល​របស់​សហគមន៍ និង​បិទ​បញ្ចប់​កម្មវិធី​របស់ អង្គការ​ទស្សនៈ​ពិភពលោក អន្តរជាតិ​កម្ពុជា ប្រចាំ​ស្រុក​កោះអណ្ដែត តាម​ប្រព័ន្ធ​វិដីអូ Zoom Meeting ជាមួយ លោក ដា​នី​ញ៉ែ​ល សេល​វ៉ា​ណា​យ៉ា​ហ្គាំ នាយក​ប្រចាំ ប្រទេស​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អបអរសាទរ​សមិទ្ធផល​របស់​សហគមន៍ និង​បិទ​បញ្ចប់​កម្មវិធី​របស់ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា ប្រចាំ​ស្រុក​កោះអណ្ដែត​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នា​ស​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ ក៏​បាន​ថ្លែងអំណរគុណ លោក ដា​នី​ញ៉ែ​ល សេល​វ៉ា​ណា​យ៉ា​ហ្គាំ នាយក​ប្រចាំ​ប្រទេស​អង្ក​ការ​ទស្សនៈ ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា និង​សហការី​ទាំងអស់ ដែល​បាន​ជ្រើសរើស​យក​ស្រុក​នានា​ក្នុង​ខេត្តតាកែវ ដើម្បី​បំពេញ​បេសកម្ម ដោះស្រាយបាន នូវ​ការលំបាក​របស់​សហគម​ន៍​ទាំង​ផ្នែក​រូបវន្ត និង​អ​រូ​វន្ត​ជាច្រើន ជាពិសេស​លើ​សន្តិសុខ​ស្បៀង ការអប់រំ ការការពារ កុមារ បញ្ហា​ទឹក​ស្អាត សុខភាព​និង​អនាម័យ ជាពិសេស​ស​លើ​អាហារ​រូបត្ថ​ម្ភ​កុមារ និង​ការប្រើប្រាស់​បង្គន់​អនាម័យ ដែល​ជា​បញ្ហា​ប្រឈម នៅក្នុង​ការរស់នៅ​ប្រកប​ដោយ​សេចក្ដីថ្លែថ្នូរ របស់​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​យើង លើសពីនេះ ទៀត​អង្គការ ក៏​បាន​បណ្ដុះបណ្ដាល​អ្នក​ដឹកនាំ ក្រុម​សហគមន៍​ឱ្យ​ចេះ​ធ្វើការ​ជា​ក្រុម ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក ដែល​បាន​បង្កើត​នូវ​បរិយាកាស​សុខុ​ដុមនីយកម្ម ក្នុង​សហគមន៍ និង​លើកកម្ពស់ ការរស់នៅ ប្រជាពលរដ្ឋ​នៅ​តំបន់ នេះ​ឱ្យមាន​ការរីកចម្រើន ក្នុង​រយពេល ១៥​ឆ្នាំ​កន្លងមកនេះ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.