ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភាជាតិ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ប្រគល់​អំណោយ ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​

នា​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភាជាតិ និង​ជា​ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួមជាមួយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សហការី ជា​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​មក​ដល់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សួរ​សុខទុក្ខ​កងកម្លាំង និង ប្រគល់​អំណោយ ជូន​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ក្នុង​អង្គភាព​។​

​ទន្ទឹម​ជាមួយ​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ក្នុងនាម​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង ជំនួសមុខ ឱ្យ​កងកម្លាំង​កងរាជអាវុធហត្ថ​ក្រោម​ឱវាទ​ទាំងអស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង នូវ​សេចក្តីសោមនស្ស​រីករាយ​ជា​អនេក ដែល​ទទួលបាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី​, ឯកឧត្តម សាយ សំ​អាល់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី គណប្រតិភូ​អមដំណើរ ទាំងអស់ ដែល​បាន​ចំណាយ ពេលវេលា​ដ៏​មានតម្លៃ អញ្ជើញ​ចុះ​មក​សួរសុខទុក្ខ ដល់​កងកម្លាំង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផ្ទាល់ ថែមទាំង​នាំយក​មក​នូវ​អំណោយ ជា​សម្ភារៈ ថវិកា គ្រឿងឧបភោគ​បរិភោគ និង​ភេសជ្ជៈ ជាច្រើន​មុខ រួមមាន អង្ករ​ចំនួន ១២​តោន​កន្លះ ត្រីខកំប៉ុង ១៣៧​កេស អាវ​ភ្លៀង​៨០០​អាវ កូកាកូឡា​២០០​កេស ទឹក​ថ្នាំ​សម្លាប់ មេរោគ​០២​ធុង​ធំ វីតាមីន​សេ ០៥​កេស និង​ថវិកា ៣០០០​ដុល្លារ ផ្តល់ជូន​ដល់​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ផងដែរ​។ នេះ​ពុំមែន​ជា​លើក​ទី​១​ទេ កន្លង អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​បាន ទទួល​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី និង លោកជំទាវ ព្រមទាំង​ក្រុម​ការងារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ​។​

​ថ្លែង​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើកឡើង​ថា វត្តមាន​របស់​ឯកឧត្តម និង​សហការី ក្នុងថ្ងៃនេះ គឺ​ចេញ​មកពី​ការចង់​ចូលរួម​មួយ​ផ្នែក​ណាមួយ​ដល់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ តាមរយៈ​ការឧបត្ថម្ភ​ជា​ស្បៀង​មួយចំនួន​ផ្គត់ផ្គង់​ដល់​ការប្រើប្រាស់ និង​ចង់បង្ហាញ​ពី​ការថ្លែងអំណរគុណ ជូន​ទៅ​ដល់​កងកម្លាំង​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខណ្ឌ​នីមួយៗ ចំពោះ​ការលះបង់ និង​ការ​ខំប្រឹងប្រែង ដោយ​មិន​មាន​ពេលវេលា​សម្រាប់​ក្រុមគ្រួសារ​របស់​ខ្លួន មិន​ថា​ក្នុង​ដំណាក់កាល​មុនកូ​វីដ​-១៩ ឬ​ក្នុង​អំឡុង​កូវី​ដ​-១៩ និង ឆ្ពោះទៅ​ខាង​មុខ ក្នុង​បរិបទ​ក្រោយ​កូវី​ដ​-១៩ ដែល​ត្រូវ​រៀន​រស់​ជាមួយកូ​វីដ​-១៩​។ ជាពិសេស​សូម​កោតសរសើរ នូវ​ការ​ទប់ស្កាត់ ការ​ចលាចល​នៅក្នុង​ចន្លោះ​ឆ្នាំ ២០១៣​និង​២០១៤, ការចូលរួម ការពារ​និង​ថែរ​រក្សា​សុខ​សន្តិភាព ស្ថេរភាព​សង្គម ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ការកសាង​អភិវឌ្ឍន៍​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ជ្រុងជ្រោយ​ទៅតាម​កាលៈទេសៈ​តម្រូវ នៅក្នុង​អង្គភាព ក៏​ដូចជា​ការរៀបចំរ​បៀ​បរ​បប រស់នៅ​និង​អនុវត្ត​ការងារ ជា​ទម្លាប់​ថ្មី ដើម្បី​ធានា​ថា​មិន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​គោលការណ៍​ជាក់ស្តែង និង​គោលការណ៍ របស់​ក្រសួង​សុខាភិបាល​។ ក្រៅពី​នេះ​ទៅទៀត​ឯកឧត្តម កត់សម្គាល់ឃើញ​ថា កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន​ស្រ៊ាង គឺ​តែងតែ​ស្រប​ទៅតាម​បរិបទ​សង្គម​ជា​បន្តបន្ទាប់ ដូច​ជា​ការអនុវត្ត​ការងារ ឬ​បេសកកម្ម​ក្នុង​ប្រតិបត្តិការ ទប់ស្កាត់​និង​ចាប់បញ្ជូន អ្នក​ដែល​កើតកូ​វីដ​-១៩ ដែល​រត់​ចេញ​ពី​មណ្ឌល​ព្យាបាល ឲ្យ​ត្រឡប់​ចូល​មណ្ឌល​វិញ ដែល​ក្នុងនោះ​កម្លាំង​អាវុធហត្ថ​ត្រូវ​ដាក់ខ្លួន​ប្រឈមមុខ នឹង​ហានិភ័យ​នៃ​ការ​ឆ្លងកូវី​ដ​-១៩ តែ​អាវុធហត្ថ​អាច​មាន​វិធានការ និង​សម្ភារៈ​សមស្រប ក្នុង​ការអនុវត្ត​បេសកកម្ម​បាន​ជោគជ័យ​។ ឯកឧត្តម​ក៏​លើកឡើង​នូវ​ការគាំទ្រ​និង​លើកទឹកចិត្ត បន្ថែមទៀត ចំពោះ​ការទំនាក់ទំនង​ជាមួយ​ប្រជាជន​និង​មហាជន​នៅ​ក្នុង​សហគមន៍ តាមរយៈ​ប្រតិបត្តិការ​ផ្ទាល់​យកចិត្តទុកដាក់​លើ​ជីវភាព​ប្រចាំថ្ងៃ ទៅលើ​អ្វី​ដែល​ជា​កត្តា​ចាំបាច់ ហើយ​នឹង​តម្រូវការ​ក្នុង​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ប្រកប​ដោយ​ស្នាមញញឹម ផ្តល់​ភាព​កក់ក្តៅ​ទៅ​ពួកគាត់ ឲ្យមាន​ជំនឿ​ទុកចិត្ត​គ្រប់ពេល​ជួបប្រទះ​បញ្ហា​ផ្សេងៗ គឺ​មាន​កងរាជអាវុធហត្ថ​នៅ​ផ្សាភ្ជាប់​ជាមួយ​គាត់ អម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដូច​ដែល​អាវុធហត្ថ​បាន​ផលិត​ជា​វីដូអូ​បង្ហាញ អំពី​តួនាទី​និង​ការលះបង់​របស់​កងរាជអាវុធហត្ថ ផ្តល់​នូវ​សុវត្ថិភាព​និង​ភាព កក់ក្តៅ​ជូន​ដល់​ពលរដ្ឋ​។​

​ជា​ចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ផ្តាំផ្ញើ​ថា សូម​ឱ្យ​យើងទាំងអស់គ្នា​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មិន​ដែល​បោះបង់​ប្រជាពលរដ្ឋ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ឱ្យ​នៅ​ឯក​កា​ឬ​មាន​ការខ្វះខាត​នោះឡើយ ហើយ​ឯកឧត្តម ក៏បាន​លើកឡើង​នូវ​ឃ្លា​មួយ​ដែល​ថ្នាក់ដឹកនាំ​តែងតែ​ពិភាក្សា ឲ្យ​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ នោះ​គឺ ” មិន​ថា​ក្នុង​កាលៈទេសៈ​ចលាចល មិន​ថា​ក្នុង​កាលៈទេសៈ​សុខសន្តិភាព ជាពិសេស​នៅ​ក្នុង​កាលៈទេសៈ​សុខសន្តិភាព ស្មារតី​នៃ​ការប្រុងប្រយ័ត្ន មិន​ត្រឹមតែ​ត្រូវបាន​ថែរក្សា​ទេ គឺ​ត្រូវតែ​ត្រូវបាន​បង្កើន​ជា​និច្ច ” ៕
#PhnomPenhGRK

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.