ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ទទួល​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​យាង​និវត្តន៍​ពី​ប្រទេស​ចិន​ - ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​៣​លាន​ដូ​សទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​ - សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ - ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​ - ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​អា​ក្រោម ១២​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​ - សម្តេច​តេជោ ហ៊ុន សែន ​អញ្ជើញ​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​កុមារ​អាយុ ៦​ឆ្នាំ ដល់ ១២​ឆ្នាំ​ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - ​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​មួយ​រដ្ឋមន្ត្រីការបរទេស​ចិន​

ក្រោយពី​បាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។

​លទ្ធផល​នៃ​ជំនួប​នោះ សម្តេច​តេជោ និង ឯកឧត្តម វ៉ាង យី បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​រួម​គ្នា​ក្រោយ​ពិធី​ចុះហត្ថលេខា​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រមាណ​៣​លាន​ដូស​ថែមទៀត ដល់​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​ចាក់​ដូសទី​៣ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វ៉ាក់សាំង​សម្រាប់​ចាក់​ដូសទី​៣​នេះ បាន​មក​ដល់​ចំនួន​២​លាន​ដូ​សហើយ ហើយ​នឹង​មកដល់​៣​លាន​ដូ​សទៀត ដែល​មាន​ចំនួន​សរុប​៥​លាន​ដូស ហើយ​បូក​ថែម​នឹង​ជំនួយ​របស់​មិត្ត​ចិន​ថ្មី​នេះ​ចំនួន​៣​លាន​ដូ​សទៀត និង​ការចាក់​កន្លងមក​ជិត​១​លាន​ដូស យើង​នឹង​មាន​៩​លាន​ដូស​។ បើ​យើង​ត្រូវ​ការចាក់​១២​លាន​ដូ​សទៀត យើង​ត្រូវការ​តែ​៣​លាន​ដូ​សទៀត​ប៉ុណ្ណោះ​។ ជាមួយនឹង​ការ​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ចិន​បាន​ក្លាយជា​ប្រទេស​បង្អែក ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​។ មកដល់ពេលនេះ ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ការពារ​មេ​រោគកូ​វីដ​-១៩ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ចំនួន ២៦.៨ លាន​ដូ​សហើយ​។

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ប្រាប់​សម្តេច​តេជោ ថា​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កើន​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា​នៅក្នុង​ជំនួប​ថា សម្តេច​បាន​លើក​បញ្ហា​កសិផល​ជាមួយ ឯកឧត្តម វ៉ាង យី ស្ដី​ពី​ការនាំ​កសិផល​កម្ពុជា​ត្រង់​ទៅកាន់​ប្រទេស​ចិន ដែល​ក្នុងនោះ​ដូចជា​មាន​ប៉ៃលិន​ជាដើម​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ ហើយ នៅពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​- ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅពេល​ខាងមុខ យើង​នឹង​អាច​ប្រើប្រាស់​ទីផ្សារ​របស់​ចិន និង​ទទួលបាន​ផលប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព ជាមួយនឹង​ការប្តេជ្ញា​ជួយ​ពី​មិត្ត​ចិន​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ ឯកឧត្តម វ៉ាង យី បាន​ថ្លែងថា ការលំបាក​របស់​ប្រជាជន​កម្ពុជា គឺជា​ការលំបាក​របស់​ប្រជាជន​ចិន យើង​នឹង​ពួតដៃគ្នា​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​។ ឯកឧត្តម អះអាងថា ចិន​នឹង​គាំទ្រ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ប្រទេស​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​ច្រើន ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​សម្រាប់​កសិក​រ​កម្ពុជា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.