ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​តំណាង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់ លោក ស៊ូ សា​វ៉ាង "​ហៅ​តា ហ្វុយ ហ្សូ​"​ តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​មាន​ជំងឺ​សង្គ្រោះបន្ទាន់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថេត អូ​សៀ​ស អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ - ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ទទួល​អំណោយ​ជា សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​ពី​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - រាជរដ្ឋាភិបាល ដាក់​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំងប្រទេស ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី - ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ - ១៥ តុលា ២០២១ - អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​នាំយកទៅ​ប្រគល់​ជូន​ពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍ ចំនួន ១៥​គ្រួសារ ក្នុង​ស្រុក​ទ្រាំង​ - ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ! - សម្ដេច​តេជោ ហ៊ុន សែន កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​ឯកឧត្តម អ៊ូច ភា ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ ជូន​ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង នៅក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ​

តាកែវ​៖ នៅ​សាលប្រជុំ​រដ្ឋបាលខេត្ត ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​តំណាង គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នៃ​ក្រសួង​សុខាភិបាល ដើម្បី​គ្រោង​បិទ​បញ្ចប់ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូសទី​១ លើ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ នា​ពេល​ឆាប់ៗ​ខាងមុខនេះ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត តាកែវ​។ ដែល​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត ព្រមទាំង​លោក លោកស្រី មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។​

មានប្រសាសន៍​នា​ស​ឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏​បាន​ធ្វើ​ការថ្លែងអំណរគុណ ជ្រាលជ្រៅ​បំផុត​ចំពោះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៍​ប៉ិនប្រសប់​ឈ្លាសវៃ និង​ម៉ឺងម៉ាត់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ (​គ​.​ប​.​ក​) ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុខ​មាល ភាព​ប្រជាពលរដ្ឋ បាន​បង្ហាញ​នូវ សមត្ថភាព និង​ឆន្ទៈ​ដ៍​មុត​ស្រួច​ក្នុង​ការឆ្លើយតប​តាម​គ្រប់​មធ្យោបាយ ដើម្បី​បង្កា និង​គ្រប់គ្រង​ការចម្លង រាតត្បាត​ក្នុង​សហគមន៍ នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​បាន​ដាក់ចេញ​នូវ​វិធាន ការ​សមស្រប និង​ចាំបាច់​នានា បាន​ទាន់ពេលវេលា ជាពិសេស សម្ដេច បាន​សម្រេច​ធ្វើ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.