ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​តំណាង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់ លោក ស៊ូ សា​វ៉ាង "​ហៅ​តា ហ្វុយ ហ្សូ​"​ តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​មាន​ជំងឺ​សង្គ្រោះបន្ទាន់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថេត អូ​សៀ​ស អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ - ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ទទួល​អំណោយ​ជា សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​ពី​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - រាជរដ្ឋាភិបាល ដាក់​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំងប្រទេស ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី - ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ - ១៥ តុលា ២០២១ - អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​នាំយកទៅ​ប្រគល់​ជូន​ពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍ ចំនួន ១៥​គ្រួសារ ក្នុង​ស្រុក​ទ្រាំង​ - ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ! - សម្ដេច​តេជោ ហ៊ុន សែន កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​បុគ្គល​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៥​នាក់​បន្ថែមទៀត ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន​ក្នុង ក្នុង​ព្រែក​កំពឹស ភូមិ​ព្រែក​ថ្លឹង និង​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។

​ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​មានសុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

https://www.facebook.com/grkpp

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.