ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​តំណាង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់ លោក ស៊ូ សា​វ៉ាង "​ហៅ​តា ហ្វុយ ហ្សូ​"​ តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​មាន​ជំងឺ​សង្គ្រោះបន្ទាន់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថេត អូ​សៀ​ស អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ - ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ទទួល​អំណោយ​ជា សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​ពី​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - រាជរដ្ឋាភិបាល ដាក់​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំងប្រទេស ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី - ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ - ១៥ តុលា ២០២១ - អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​នាំយកទៅ​ប្រគល់​ជូន​ពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍ ចំនួន ១៥​គ្រួសារ ក្នុង​ស្រុក​ទ្រាំង​ - ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ! - សម្ដេច​តេជោ ហ៊ុន សែន កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ដាំ​កូន​ឈើ​នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ក្នុង​ក្រុង​ដូន​កែវ​

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួមជាមួយ លោក ខាន់ សុខា អភិបាលរង​ខេត្ត លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចូលរួម​ដាំ​កូន​ឈើ​ទាល នៅ​សួនច្បារ​សម្ដេច​វិបុល​បញ្ញា សុខ​អាន ស្ថិតនៅ​ភូមិ​ឡូរី សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ក្នុងឱកាស​ដាំ​កូន​ឈើ​នេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្កតាកែវ ចូលរួម​ថែរក្សា​បរិស្ថាន និង​ដាំ​ដើមឈើ​ឱ្យបាន​គ្រប់ៗ​គ្នា ត្រូវ​ចេះ​ស្រឡាញ់ និង​អភិរក្ស​ធនធានធម្មជាតិ​ព្រៃឈើ សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​។ បន្ថែម​ពី​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តាកែវ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ដាំ​កូន​ឈើ​ឱ្យ​បាន​បន្ថែម​ទៀត ដើម្បី​បង្កើត​បរិស្ថាន​បៃតង​ក្នុង​ក្រុង​ដូន​កែវ សម្រាប់​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​។​

ដោយឡែក បើ​តាម​ការបញ្ជាក់​ពី លោក ស៊ឹម ឡា​ប៉័ង នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​តាកែវ បានឱ្យដឹងថា កន្លង​មក​មន្ត្រី​ជំនាញ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តែងតែ​ចុះ​ដាំ​ដុះ​កូនឈើ ជាច្រើន​ប្រភេទ​នៅតាម​ដងផ្លូវ និង​សួនច្បារ​មួយចំនួន​ក្នុង​ក្រុង​ដូន​កែវ ដើម្បី​ជួយ​កែលម្អរ​សោ​ភណ្ឌ​ភាព​ទីក្រុង​ឱ្យ​ក្លាយជា​ទីក្រុង​មាន​ពណ៌​បៃតង ប៉ុន្តែ​ដើមឈើ គឺ​មាន​សារៈប្រយោជន៍​យ៉ាងច្រើន​ទៅលើ​ផ្នែក​បរិស្ថាន ជួយ​កាត់បន្ថយ​ជាតិពុល ដែល​កើតចេញ​ពី​យានយន្ត​នានា ដែល​បាននិងកំពុង​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.