ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​តំណាង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់ លោក ស៊ូ សា​វ៉ាង "​ហៅ​តា ហ្វុយ ហ្សូ​"​ តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​មាន​ជំងឺ​សង្គ្រោះបន្ទាន់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថេត អូ​សៀ​ស អគ្គនាយក​ប្រតិបត្តិ​របស់ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន​ - ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ទទួល​អំណោយ​ជា សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ​ពី​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ យេស៊ូគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ - ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស ! - រាជរដ្ឋាភិបាល ដាក់​ឲ្យ​ចរាចរ និង​ប្រើប្រាស់​ទូទាំងប្រទេស ក្រដាសប្រាក់​ប្រភេទ​៣០០០០​រៀល​គំរូ​ថ្មី - ​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ - ១៥ តុលា ២០២១ - អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ត្រូវបាន​នាំយកទៅ​ប្រគល់​ជូន​ពលរដ្ឋ​មាន​ផ្ទុក​មេរោគ​អេដស៍ ចំនួន ១៥​គ្រួសារ ក្នុង​ស្រុក​ទ្រាំង​ - ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​ចេញ​លិខិត​សម្រេច កែសម្រួល​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែល​មាន​ស្រាប់​ក្នុងប្រទេស​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា អុឹង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ! - សម្ដេច​តេជោ ហ៊ុន សែន កំពុង​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ការពារ​សេចក្តីព្រាងច្បាប់ ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ អន្តរក្រសួង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់ ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) (២) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា – រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង (៣) សេចក្តីព្រាងច្បាប់​ស្តីពី ការប្រកួតប្រជែង ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា លើក​ទី​៧ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន ប្រធានស្តីទី​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ មាន​ប្រសា​ស​ន៏​ថា​៖​កម្ពុជា​សំដៅ​បន្ត​សមាហរណកម្ម​ខ្លួន ចូល​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជាពិសេស ក្រោម​ផ្នែក​ទី​២.២.២ ស្តី​ពី​បរិស្ថាន​គ្របដណ្តប់ សម្រាប់​ការ​អនុ​-​វត្ត​យុទ្ធសាស្ត្រ​ទាំងមូល នៃ​ចតុ​-​កោ​ណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។
​ជា​លទ្ធផល ក្រោយពី​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​រួចមក អង្គប្រជុំ​បាន​អនុម័ត​យល់ព្រម ដោយ​ឥត​កែប្រែ លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ (១) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ តំបន់​(​អា​សិប​) (២) សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា​-​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង (៣) សេចក្តីព្រាងច្បាប់​ស្តីពី ការប្រកួតប្រជែង ។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គប្រជុំ​ទាំងមូល ដែល​បាន​អនុម័ត​យល់ព្រម និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ទាំង​បី​នេះ​នឹង​ផ្តល់​នូវ​ប្រយោជន៍​ជា​សារ​វ័ន្ត ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស និង​ចូលរួម​យ៉ាង​សំខាន់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ក្នុង​ការស្តារ​ទ្បើង​វិញ​នូវ​សេដ្ឋកិច្ច​-​សង្គម ក្នុង​វិបត្តិកូ​វីដ​-១៩ នេះ ។ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ជា​សេនាធិការ នឹង​ប្តេជ្ញា​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ ក៏ដូចជា​វិស័​-​យ​ឯកជន ឱ្យបាន​ជិតស្និទ្ធ ដើម្បី​ជំរុញ​ការអនុវត្ត និង​ទាញ​យក​ប្រយោជន៍ ពី​កិច្ចព្រមព្រៀង និង​ច្បាប់​ទាំងបី​នេះ ឱ្យបាន​ជា​អតិបរិមា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការបង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ៕
​https://www.facebook.com/moc.gov.kh

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.