ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​

ឯកឧត្តម អ៊ូច ភា អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា រៀន​ដែលមាន​ហានិភ័យ​ទាប ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​អំណោយ​ម៉ាស់ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ផ្ដល់ជូន​សិស្សានុសិស្ស​

​តាកែវ​៖ នៅ​វិទ្យាល័យ​សុខ​អាន ១​ឧសភា ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​អញ្ជើញ​ប្រកាស​បើក​ដំណើរការ​សាកល្បង​សាលា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​មាន​ហានិភ័យ​ទាប នៅ​ទូទាំង​ខេត្តតាកែវ ព្រមទាំង​នាំយក​ម៉ាស់​ដែលជា​អំណោយ របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​សិស្សានុសិស្ស​។ ដែល​ពិធី​នេះ​ក៏​មាន​ការ អញ្ជើញ​ចូលរួម​ដោយ លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោក​ប្រធាន​មន្ទីរ​រៀប ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​មានប្រសាសន៍​នា​ស​ឱកាស​បើក​ដំណើរការ សាកល្បង​បើក​សាលារៀន​ឡើងវិញ​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​អាជ្ញាធរ​មូលដ្ឋាន មាតាបិតា​សិស្ស លោកគ្រូ អ្នកគ្រូ ត្រូវ​អនុវត្តន៍​តាម សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​លោក​នាយក នាយិកា​សាលា ដែលជា​អ្នក​គ្រប់គ្រង សាលារៀន​នីមួយៗ ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោល ការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សិក្សា​ឡើងវិញ ។​

​ឆ្លៀត​ក្នុង​នោះ​ផងដែរ អភិបាលខេត្ត​តាកែវ ឯកឧត្តម អ៊ូច ភា ក៏​បាន​ធ្វើ​ធ្វើការ​អំពា​វ ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ សូម​ចូលរួម​បន្ត​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​សុខា ភិបាល​កម្ពុជា របស់ យើង ជាពិសេស​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​៣​ការពារ និង​៣​កុំ ឲ្យបាន​ត្រឹមត្រូវ ខ្ជាប់ខ្ជួន​ទាំង​គ្នា ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សហគមន៍ យើង កុំឲ្យ​ឆ្លង​កូវី​ដ​១៩​ផងដែរ​។​

​លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត មាន​គ្រឹះ ស្ថាន​សិក្សា​រដ្ឋ និង​ឯកជន ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​មាន​ហានិភ័យ​ទាប ដែល​អាច​ឱ្យ​ដំណើរ​សិក្សា មាន​ចំនួន ១១២​សាលា ក្នុង​អនុវិទ្យាល័យ ៦៣​សាលា វិទ្យា​រដ្ឋ ៤១​សាលា និង​សាលា​ឯកជន ០៨​។ លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត បាន​បន្តថា​ក្នុង​នោះ​ដែរ ចំនួន​សាលា​មេត្ត​យ្យ​សិក្សា បឋមសិក្សា​ទាំងអស់ និង​មធ្យមសិក្សា​មួយចំនួន ត្រូវ​សិក្សា​តាម រយះ​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូចនិច ឬ​ការចែក សន្លឹក​កិច្ចការ​ដល់​សិស្ស ឬ​ការ​សិក្សា​តាម បែប​ចម្រុះ មាន​ចំនួន ៨៣៧​សាលា​/​ថ្នាក់​។ ដោយ​ក្នុង​នោះ មេត្ត​យ្យ​រដ្ឋ ២៩៧​ថ្នាក់ និង​មេត្ត​យ្យ​ឯកជន និង​មេត្ត​យ្យ​សហគម ១២៦​សាលា បឋមសិក្សា ចំនួន ៣៨១​សាលា និង​សាលា​ឯកជន ១៨ អនុវិទ្យាល័យ​រដ្ឋ ០៣​សាលា និង​វិទ្យាល័យ​រដ្ឋ ១២​សាលា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.