ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ – ១៥ តុលា ២០២១

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ​ទូទាំង​ខេត្ត បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​បង្សុកូល ថ្វាយ​ព្រះ​រាជកុសល ដល់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ – ១៥ តុលា ២០២១

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​អភិបាលក្រុង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកំលាំងប្រដាប់អាវុធ​ទាំង​៣ ព្រមទាំង ពុទ្ធ​បរិស័ទ្ធ បាន​អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ សម្តេចព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប ៩​ឆ្នាំ ១៥ តុលា ២០១២ – ១៥ តុលា ២០២១ ដែល​ព្រះអង្គ​បាន​យាង​សោយ​ទីវង្គត ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វត្ត​លឹម​ពូ​ល​សាម​គ្យា​រាម សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា តំណាង​ឱ្យ​មន្ត្រីរាជការ និង​ពលរដ្ឋ​ទូទាំង​ខេត្ត បាន​សម្ដែង​សេចក្ដី​អា​លះ​អាល័យ ជា​ពន់ពេក​ចំពោះ​ការបាត់បង់ អង្គ​ព្រះមហាវីរៈក្សត្រ នៃ​ប្រជានុរាស្ត្រ បើ​ទោះបីជា​ព្រះអង្គ​បាន​សោយ​ទីវង្គត​ទៅ​ហើយ​ក្តី ក៏​ប្រជារាស្ត្រ​ទូទាំង ប្រទេស​នៅ​ចងចាំ​ចំពោះ ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះអង្គ​។ ប្រជារាស្ត្រ​ទូទាំង​ប្រទេស​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​ចំពោះ​ស្នា​ព្រះ​ហ​ស្ថ ព្រះអង្គ​ក្នុង​ការទាមទារ​ឯករាជ្យ​ជាតិ​ពី បារាំង​នៅ ថ្ងៃទី​០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែល​បាន​ធ្វើឲ្យ​កម្ពុជា​ងើប​មុខមាត់​រីកចម្រើ​ន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃ​។​

​ទូលព្រះបង្គំ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថ្វាយ ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ចំពោះ​ជាតិ ទន្ទឹមនឹងនេះ ទូលព្រះបង្គំ​ប្តេជ្ញា​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះអង្គ​ដើម្បី​ផ្តល់​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​សូម​ថ្វាយ​មហា​ព្រះ​រាជកុសល ថ្វាយព្រះបរ​ម​វិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​យាង ទៅ​សោយសុខ​នៅ​ឋាន​សួ​គ៌ា និង​សូម​កម្ពុជា​ទទួលបាន​តែ​សុខ​សន្តិភាព​វិបុលភាព និង​រីកចម្រើន​ជានិច្ច​និរន្តរ៌​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.