ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បន្ត​ចាត់​ក្រុមការងារ នាំយក​ស្បៀង​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់​ទៀត ជាប់​ពាក់ព័ន្ធ ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ព្រែកកំពឹស !

នា​រសៀល ថ្ងៃអាទិត្យ ទី​១៧ ខែតុលា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ បាន​បន្ត​ចាត់​ឲ្យ​ក្រុមការងារ ដែលមាន លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយក​អំណោយ​ជា​ស្បៀង​រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ ព្រមទាំង​ឱសថ​បុរាណ​ចិន​ព្យាបាល​ក្អក ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ការពារ​សួត ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​១៤​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កំពុង​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះរៀងៗ​ខ្លួន​ក្នុង ក្នុង​ភូមិ​ព្រែក​កំពឹស និង​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។

ក្នុងឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​រៀងខ្លួន​ទាំងអស់ សូម​អត់ធ្មត់​នៅ​ដាច់​ដោយឡែក​បន្ត​មួយ​រយៈ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា បាន​ជាសះស្បើយ និង​មាន​សុវត្ថិភាព ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩ ផងដែរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.