ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់​តំណាង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ជូន​ដល់ លោក ស៊ូ សា​វ៉ាង “​ហៅ​តា ហ្វុយ ហ្សូ​”​ តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​មាន​ជំងឺ​សង្គ្រោះបន្ទាន់​

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ជួយ​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន ដល់ លោក ស៊ូ សា​វ៉ាង “​ហៅ​តា ហ្វុយ ហ្សូ​” តារា​កំប្លែង​ជើងចាស់ ដែល​កំពុង​ជួប​ការលំបាក និង​សម្រាក​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​។​

​ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី ១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​នូវ​ការគិតគូរ​ពី​សុខភាព​របស់​លោក ស៊ូ សា​វ៉ាង និង​លេីកទឹកចិត្ត ឱ្យមាន​ស្មារតី​រឹង​ប៉ឹង អនុវត្ត​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​សូម​ជូនពរ​ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ​។​

​លោកស្រី ប៉េង ផាន ភរិយា​លោក​តា ស៊ូ សា​វ៉ាង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ជួយឧបត្ថម្ភ​ជា​បន្តបន្ទាប់ នា​ពេលកន្លងមក​។​

​សូមបញ្ជាក់​ថា លោកតា ហ្វុយ ហ្សូ ធ្លាប់​បាន​បណ្តុះបណ្តាល កុមារកំព្រា កុមារ​អនាថា​ឥត​ទីពឹង ជា​ច្រេី​ន​នាក់ ឱ្យមាន​ចំណេះដឹង និង​មាន​ជំនាញ​ផ្នែក​សិល្បៈ អាច​សម្តែង រក​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត​បាន តាមរយៈ សមាគម ចលនា​វប្បធម៌​ជាតិ ដើម្បី​កុមារកំព្រា កុមារ​ក្រីក្រ “​ស​.​ច​.​វ​.​ជ​.​ក​.​ក​”​។

​ទន្ទឹមនឹងនេះ មាន​កុមារ​ជា​ច្រើន​នាក់ បាន​ធ្វើសមាហរណកម្ម និង​បាន​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​សមត្ថភាព អាច​បម្រើការងារ​នានា​ក្នុង​សង្គម​បាន​៕

  

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.