ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សិប្បកម្ម​ដ៏​ធំ​មួយ​កន្លែង នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​បង្ក្រាប​

សិប្បកម្ម​ដ៏​ធំ​មួយ​កន្លែង នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​បង្ក្រាប​

​ខេត្ត​មណ្ឌល​គី​រី ៖ សិប្បកម្ម​ដ៏​ធំ​មួយ​កន្លែង្ដែ​លមាន​ទីតាំង​នៅក្នុងស​ង្កា​ត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​កំលាំង​ចម្រុះ ដឹកនាំ​ផ្ទាល់​ដោយ​លោក​សូរ សុខវិជ្ជា​ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូងខេត្ត សហការ ជាមួយ​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌល​គី​រី បាន​ចុះ​បង្ក្រាប​នៅ​រសៀល​ម៉ោង 2.30​ថ្ងៃទី 19​ខែ សីហា ឆ្នាំ​2015​។​

​ការចុះ​បង្ក្រាប​នេះ កំលាំង​ជំនាញ​បាន​រកឃើញ​ឈើ​គ្រប់​ប្រភេទ​ជាច្រើន ម៉ែត្រគូប​នៅក្នុង​ផ្ទះ​សិប្បកម្ម​។​បើ​តាម​ប្រភព​ពី​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​ផ្ទះ​សិប្បកម្ម​ខាងលើ បាន​អោយ​សារព័ត៌មាន យើង​ដឹង​ថា បើ​គិត​មកដល់​ថ្ងៃ​ដែល​សមត្ថកិច្ច ចុះ​មក​បង្ក្រាប​នេះ​វា​ដូចជា​ចង់យ៊ឺ​ត​ពេល​បន្តិច​ទៅហើយ ព្រោះ​អី​សិប្បកម្ម​ខាងលើនេះ​ដំណើរការ​មក​ជា​យូរហើយ ក៏​គ្មាន​មន្ត្រី​ជំនាញ​ណា​យក​ភ្នែក​មើល​និង អើពើ​ដែរ អាច​មក​ពី​ហេតុផល​អ្វី​ម្យាង​ក៏​មិនដឹង​។ ព្រោះ​អី​គេ​ស្គាល់​ច្បាស់​ថា សិប្បកម្ម​មួយកន្លែង​នេះ មាន​ម្ចាស់​ឈ្មោះ (​យ៉​ត​) ជា​កូនប្រសា​រលោក​អភិបាលរង​ខេត្ត និង​មាន​ជនជាតិ​យួន​ជាច្រើន​នាក់​ជា​អ្នក ធ្វើ​តុ ទូ សា​ឡុង គ្រែ និង​អាច​លាក់​ឈើ​ជា​ច្រើន​សម្រាប់​ជា​ជុំនួញ​ទៀតផង​។​

​គួរ​បញ្ជាក់ដែរថា ការចុះ​បង្ក្រាប​នេះ​គឺ​មិនមែន​មេព្រៃ នៅក្នុង​ខេត្ត​ជា​អ្នក​ចាប់ផ្តើម​នោះទេ គឺ​មាន​មេព្រៃ​ថ្នាក់ កណ្តាល​មួយ​រូប​ឈ្មោះ កែវ ជា​អ្នកអនុវត្ត​ផ្ទាល់ដៃ ទើបបាន​ជា​បែកធ្លាយ​សំបុក​ដ៏​មហិមារ​នេះ​។ រឿង​សិប្បកម្ម​រីកដុះដាល​ដូច​ផ្សិត​នៅ​គ្រប់​ស្រុក ទូទាំង​ខេត្ត​មណ្ឌល​គី​រី មិនមែន​មាន​តែ​មួយ​កន្លែង​នេះ​ទេ បើ​យើង​ក្រលេក​មើល​ទៅ​ដល់​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា  ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី វា​ហាក់បីដូចជា​មាន​ការអោយ​ភ្លើង​ពណ៌​ខៀវ ពី​មន្ត្រី​ជំនាញ​ហើយ​ក៏​មិន​ឈឺ​ក្បាល ហាលងៀត​ជាមួយ​អ្នក ណា​ឡើយ​។​បើ​យើង​សុំ​ការបំភ្លឺ​ពី​អស់លោក​មេព្រៃ អស់លោក​មេព្រៃ​គាត់​មានប្រសាសន៍ថា ចាំ​គាត់​ចាត់ កំលាំង​ចុះ​ទៅ​ពិនិត្យ និង​មាន​វិធានការ​ទៅលើ​សកម្មភាព​នោះ អោយមាន​ប្រសិទ្ធិភាព​។ (​ប៉ា​រ៉ូល​)​ដដែលៗ នេះ​វា​ជា​ហេតុផល​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​គាត់ គ្មាន​ជំនឿ​ទាល់តែ​សោះ​ទៅលើ​ជំនាញ និង សមត្ថកិច្ច​។​

យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត តើ​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​មណ្ឌល​គី​រី ពិសេស​នៅ​ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី តើ​អស់លោក​អាចធ្វើ​បាន​ដែរ​ឬក៏​អត់​? ៕

 

2015_08_21ph1 (3) 2015_08_21ph1 (1) 2015_08_21ph1 (2)

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.