ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ​អាយុ​៥​ឆ្នាំ នៅ​ភូមិសាស្ត្រ​ខេត្តតាកែវ​

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ រួមជាមួយ លោក ខាន់ សុខា និង លោកស្រី គា សុ​ភូ អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​បី បាន​អញ្ជើញ​ចូលរួម​បើក​យុទ្ធ​នា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដល់​កុមារ​អាយុ ៥​ឆ្នាំ នៅ​សង្កាត់​បារាយណ៍ ក៏ដូចជា​ទូទាំង​ខេត្ត ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការឆ្លង រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​នេះ ដែល​កំពុង​រាតត្បាត​ជា​សកល​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ធ្វើ​ការថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ក្មួយៗ​កុមារ ដែល​មាន​អាយុ​ចាប់ពី​៥ ឆ្នាំ​ដល់​ក្រោម ១២​ឆ្នាំ ហើយ​ក្នុង​ថ្ងៃនេះ បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ ៥​ឆ្នាំ ទូទាំង​ប្រទេស ដោយឡែក​ទូទាំង ខេត្តតាកែវ ក៏​បាន​ដំណើរការ​ផងដែរ ដោយ​បាន​ដាក់ចេញ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ កូវី​ដ​១៩ ដែល​សម្ដេច​បាន​ខិតខំ​ខ្នះខ្នែង​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ការពារ​ជីវិត​ប្រជាជន នៅ​ទូទាំង​ប្រទេស​ក៏ដូចជា​នៅ​ក្នុង​ខេត្តតាកែវ ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់ អាណាព្យាបាល របស់​កុមារ ដែល​គ្រប់​អាយុ ត្រូវ​មកចាក់​វ៉ាក់សាំង​ទាំងអស់ ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ សំបុត្រកំណើត សៀវភៅ​គ្រួសារ ឬ​ឯកសារ​បញ្ចាក់​អត្តសញ្ញាណ ដើម្បី​ធានា អះអាង​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.