ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

​ឯកឧត្តម អ៊ូច ភា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​ការងារ​ប្រចាំខែ និង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាកែវ

តាកែវ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​តាកែវ បាន​អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ជាមួយ លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត តំណាង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​។

​បន្ទាប់​ពី​ស្តាប់​របាយការណ៍​ស្ដីពី​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ របស់ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដែល​បាន​កើតមានឡើង និង​បាន​អនុវត្តន៍​ការងារ​ប្រចាំ​នៅ​ភូមិសាស្ត្រ​ខេត្ត​នា​រយះ​ពេលកន្លងមក រួច​មក​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ធ្វើការ​បូកសរុប និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង បំពេញ​ការងារ​របស់​មន្ទីរ​អង្គភាព និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​។​
​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា​ទីកន្លែង​ដែល​ប្រព្រឹត្ត​បទល្មើស ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​នោះ ឯកឧត្តម​នឹង​ដឹកនាំ​បញ្ជា​បើក​ប្រតិបត្តិការ​ដោយផ្ទាល់ ជាពិសេស​បទល្មើស​ព្រហ្មទណ្ឌ ដោយ​មិន​អនុញ្ញាត្ត​ឱ្យ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ​នោះឡើយ ដើម្បី​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​។ ដូច្នេះ​យើង​ត្រូវ​បង្កើន​កិច្ចសហការ​គ្នា​រវាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រោះ​យើង​មានបទពិសោធន៍​ល្អៗ​ជាច្រើន ដែល​បាន​បំពេញការងារ​ជាមួយគ្នា ជាពិសេស នៅ​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​របស់​យើង នា​ពេលកន្លងមក ទទួលបាន​លទ្ធផល​ល្អ​។

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​បន្តថា កិច្ចការ​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​ពេលនេះ គឺ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដោយ​នៅ​តាម​ភូមិ ឃុំ សង្កាត់​កំពុង​បន្ត​ចុះឈ្មោះ​បោះឆ្នោត និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​ល​។ ដូច្នេះ​លោក លោកស្រី​អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​តាមដាន​កា​ងារ​ជាប់​ជាប្រចាំ ដើម្បី​រក្សា​សន្តិសុខ ផ្សារ​ភ្ជាប់​នឹង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ឈាន​ទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​បន្ទាប់​។

​ឯកឧត្តម អភិបាលខេត្ត បាន​បន្ថែម​ថា​ដើម្បី​កាត់ផ្តាច់​ការចម្លង​ជំងឺ​កូវី​១៩ បាន​ឆាប់រហ័ស ស្របពេល​ដែល​ប្រទេស​យើង​បាន​បើក​ដំណើរ​លើ​គ្រប់​វិស័យ​ឡើងវិញ ឱ្យ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​អនុវត្ត​នូវ​វិធានការ «៣​កុំ និង​៣​ការពារ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.