ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

ឯកឧត្តម អ៊ូច ភា នាំយក​អំណោយ​មនុស្សធម៌​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រគល់​ជូន​គ្រួសារ​សព​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពត​ចំនួន​៤​នាក់​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ អម​ដំណេី​រដោយ​មន្ត្រី នុង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​នាំយក​អំណោយ​មនុស្សធម៌ របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ប្រគល់ជូន​ក្រុមគ្រួសារ​មាន​សមាជិក ០៤​នាក់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ខេត្ត​កំពត ហេ​ី​យបាន​តម្កល់​ធ្វើ​បុណ្យ​តាម ប្រពៃណី​ក្នុង​បរិវេណ​វត្ត​ប្រាសាទ​ស្រះកែវ ឃុំ​ក្រាំង​លា​វ ស្រុក​បាទី ខេត្តតាកែវ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​ចូលរួម​សម្ដែង​នូវ​ស​មាណទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង អា​លោះ​អាល័យ​ជាទីបំផុត និង សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់ លោកស្រី វ៉ាន់ សូរិយា ហៅ​ស្រី​អូន ទាំង ប្ដី និង​កូន ២​នាក់ បាន​សោយសុខ​ក្នុង​ទីឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​ឯកឧត្តម​ប្រធាន​សាខា ក៏​បាន​បន្ថែមថា ជានិច្ចកាល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន កាកបាទក្រហមកម្ពុជា តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​មាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​បង ប្អូន​ប្រជាពលរដ្ឋ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ និន្នាការ​នយោបាយ ដោយ​មិន ដែល​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​អត់​ស្បៀងអាហារ និង​មិន​មាន​ការដោះស្រាយ​អ្វី ឡើយ​។​

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម អ៊ូច ភា ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ របស់ ក្រសួង​សុខា ភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា និង​ប្រកាន់យក​នូវ​ការអនុវត្ត​វិធានការ ៣​ការពារ (​ពាក់​ម៉ាស​នៅ គ្រប់​ទី​សាធារណៈ លាងដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​ចាប់​ពី​មួយ​ម៉ែត្រ កន្លះ​ឡើងទៅ​) និង ៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ចូលទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុះករ កុំ​ប៉ះពាល់​គ្នា​) ក្នុង​ការចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងី​កូវី​ដ​-១៩​។​

​សូម​ជម្រាប​ជូន​ដែរ​ថា អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម ដែល​បាន​នាំយក​មក​នា​ពេល​នេះ​រួមមាន​៖ អង្ករ ១០០​គីឡូក្រាម ទឹកបរិសុទ្ធ​វី​តាល់ ៥​កេស ទឹកក្រូច ៥​កេស ថវិកា ១​លាន​រៀល ព្រម​ទាំង​ថវិកា​ផ្ទាល់​របស់ ឯកឧត្តម អ៊ូច ភា និង​លោកជំទាវ ២​លាន​រៀល និង​ថវិកា​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​មួយចំនួនធំ ព្រមទាំង ថវិកា​ផ្ទាល់​របស់ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត និង​សហការី​មួយចំនួន​ធំ​ផង​ដែរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.