ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

អភិបាលខេត្ត​តាកែវ អញ្ជើញ​ជួប​សំណេះសំណាល និង​ស្វែងយល់​ពី​ការដាំ​ណាំ​រួមផ្សំ​ផ្សេងៗ ព្រមទាំង​ការ​ចិញ្ចឹមសត្វរ​បស់បង​ប្អូន​ប្រជាកសិករ ក្នុង​ស្រុក​ត្រាំកក់​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ រួម​ដំណើរ​ដោយ លោក ខាន់ សុខា អភិបាលរង​ខេត្ត លោក ញ៉ិប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ ជួប​សំណេះសំណាល និង​ស្វែងយល់​ពី​ការដាំ​ណាំ​រួមផ្សំ​ផ្សេងៗ របស់​បងប្អូន​ប្រជាកសិករ ក្នុង​ឃុំ​ត្រាំកក់ ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​បងប្អូន​ប្រជាកសិករ​ទាំងអស់ ដែល​បាន​ប្រកប​ការងារ​ដាំ​ដំណាំ រួមផ្សំ​ផ្សេងៗ ចិញ្ចឹមសត្វ និង​ភ្ញាស់​ពងមាន់ ពង​ទា បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ស្រូវ ដើម្បី​ធ្វើឱ្យ​បងប្អូន​បាន​បាន​រំដោះខ្លួន​ចេញ​ពី​ភាពក្រីក្រ មិនតែប៉ុណ្ណោះ កម្រិតជីវភាព​កាន់តែ​កើនឡើង​ជា​លំដាប់ នៅក្នុង​បរិបទ​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏​បាន​ធ្វើ​ការឧបត្ថម្ភ​ថវិកា ២០,០០០,០០០​រៀល ដល់​ប្រជា​កសិករ​សហគមន៍​កសិកម្ម​សាមគ្គី​ត្រពាំងចក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ដើម្បី​ជួយ​សាងសង់​រោង ដំណាំ​បន្លែ និង​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ដល់​បងប្អូន​ប្រជាកសិករ ព្រមទាំង សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ​ផង​ដែរ​៕

https://www.facebook.com/takeoadministrative

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.