ខេត្តបន្ទាយមានជ័យ ៖ ប៉ាណូមួយផ្ទាំងធំ របស់ក្រុមហ៊ុនស្រាបៀកម្ពុជា ដែលដាក់កាត់ទទឹងផ្លូវនៅតាមដង ផ្លូវជាតិខេត្ត៦ ត្រង់ចំណុចមុខសាលាវិទ្យាល័យ សម្តេចឪ ស្ថិតនៅភូមិតារាងបាល់ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រុមហ៊ុនស្រាបៀកម្ពុជានោះ កំពុងយកផ្ទាំងប៉ាណូដ៏ធំមួយផ្ទាំង ដាក់តាំងធ្វើការផ្សព្វផ្សាយស្រាបៀរបស់ខ្លួន នៅមុខខ្លោងទ្វារសាលានោះ យ៉ាងអាណាធិបតេយ្យធ្វើឲ្យ សិស្សសាលាទាំងស្រីប្រុស មិនពេញ ចិត្តទាល់តែសោះហើយ ធ្វើការរិះគន់ដល់អាជ្ញាធរខេត្តធ្ងន់ៗថា រាជរដ្ឋាភិបាលចេញច្បាប់ ធ្វើការហាមឃាត់ មិនឲ្យធ្វើការ ដាក់ប៉ាណូផ្សព្វផ្សាយអំពីគ្រឿងស្រវឹង នៅតាមទីសាធារណះនិងនៅតាមផ្លូវ ដាច់ខាត។ ចំណែកអាជ្ញាធរខេត្តបន្ទាមានជ័យវិញ បានអនុញ្ញាត្តិឲ្យក្រុមហ៊ុនដាក់ផ្ទាំង ប៉ាណូផ្សាយគ្រឿងស្រវឹងធំៗ ស្ទើររាប់រយឯណោះ ពិសេសនោះអាចដាក់ផ្សាយនៅមុខសាលារៀន បានទៀតផងជាហេតុធ្វើឲ្យសិស្សសាលា ចេញក៏ឃើញចូលរៀនក៏ឃើញធ្វើ ឲ្យគ្រោះថ្នាក់ចរាចរណ៍កើត ឡើងជាញឹកញាប់មិនលោះពេលសោះ ធ្វើឲ្យខេត្តបន្ទាយមានជ័យជាប់ចំណាត់ថ្នាក់លេខ១ ខាងគ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសតែម្តង។
នៅព្រឹកថ្ងៃទីខែ២កញ្ញាឆ្នាំ២០១៥ នៅសាលាក្រុងសិរីសោភ័ណ បានបើកវេទិការសាធារណដើម្បីឲ្យ ប្រជាពលរដ្ឋចូលរួមបញ្ចេញមតិ អំពីបញ្ហាប្រឈមរបស់ពលរដ្ឋនិងមន្ត្រីរាជការ។ក្នុងនោះ មានសិស្ស សាលាសម្តេចឪម្នាក់ បានឡើងបញ្ចេញមតិថាក្មួយប្រុសសែនពីឆ្ងល់ថា រាជរដ្ឋាភិបាលបានចេញច្បាប់ ធ្វើការហាមប្រាមមិនឲ្យក្រុមហ៊ុន ដាក់ធ្វើការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង នៅលើផ្ទាំងប៉ាណូធំៗនៅតាមផ្លូវ និងទីសាធារណះដាច់ខាត ។
ក្មួយប្រុសបានបន្តទៀតថា នៅក្នុងខេត្តបន្ទាយមានជ័យអាជ្ញាធរខេត្តមិនត្រឹមមិនឲ្យដាក់ផ្ទាំងប៉ាណូធំៗធ្វើការផ្សាយអំពីគ្រឿងស្រវឹងនោះទេផែមទាំងអនុញ្ញាត្តិឲ្យក្រុមហ៊ុនដាក់ ផ្សាយគ្រឿងស្រវឹងនោះជាទ្រង់ទ្រាយធំទៀតផងពិសេសនៅមុខសាលារៀនក៏នុញ្ញាត្តិឲ្យ ដាក់ដែរ។ ក្មួយប្រុសបានបញ្ជាក់ទៀតថា ដោយសារតែមានការដាក់ផ្ទាំងប៉ាណូផ្សាយ គ្រឿងស្រវឹងច្រើនពេក ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនធំនាំគ្នាគិតតែពីរឿងទិញ ស្រាយកមកផឹក ពេលខ្វះ មិនបានចេញទៅរកស៊ីចិញ្ចឹមកូនប្រពន្ធ គិតតែពីផឹកពីព្រឹកដល់ល្ងាច ក៏មានធ្វើឲ្យគ្រួសារនិមួយៗ កើតាមអំពើហឹង្សាក្នុងគ្រួសារជាញឹកញាប់ ពិសេសគ្រោះថ្នាក់ចរាចណ៍ស្លាប់មនុស្ស ជាច្រើននាក់មិនអាច គេចបានឡើយ សិស្សនោះបានលើកសំនួរថា តើលោកអភិបាលខេត្តគួរតែឲ្យ ក្រុមហ៊ុនដាក់ផ្ទាំងប៉ាណូ ដាក់ផ្សាយគ្រឿងស្រវឹង រឺមិនឲ្យដាក់ដើម្បីប្រជាពលរដ្ឋក្នុងខេត្ត បន្ទាយមានជ័យ បានសុខសប្បាយនោះ៕