ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

រដ្ឋបាល​ខេត្ត​តាកែវ ប្រារព្ធ​អបអរសាទរ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១)

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ ព្រមទាំង ឯ​កត្តម លោកជំទាវ សមាជិក​ក្រុម ប្រឹក្ស​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ជា​ច្រើន​កុះករ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ ពិធី​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១) ដែល​បាន​ប្រារព្ធ ធ្វើឡើង​នៅ​បរិវេណ​វិមាន​ឯករាជ្យ ស្ថិតនៅ​សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​គួរ​រម្លឹក​ដែរ​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ក៏​បាន​រំលឹក​ឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទា​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ឲ្យ​រួច​ចាក​ផុត​ពី​អាណានិគមនិយម​បារាំង​។ ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជាជាតិ​ខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ ទទួលបាន​ជោគជ័យ​ផ្តាច់ព្រ័ត្រ​ធ្វើឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទា​ហ៊ាន ការទូត នយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មក អោយ​ខ្មែរ​វិញ​។​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​នៅ​ទី​នេះ​ឯង ដែល​បារាំង​បានប្រគល់​ឯករាជ្យ​ទាំងស្រុង មក​ឲ្យ​ខ្មែរ រួច​លា ឈប់​មក​ទៀត​ដោយ​មិនបាន​ធ្វើឲ្យ​ឈាម​ខ្មែរ និង​ឈាម​បារាំង​ហូរ​នោះទេ​។

​អ្វី​ដែល​សោកស្តាយ​បំផុត​សម្រាប់​ជាតិខ្មែរ​ទាំងមូល ប៉ុន្តែ​មិន​អាច​គេចផុត​ពី​ច្បាប់ធម្មជាតិ​នោះ គឺ​ព្រះមហា​វី រ​ក្សត្រ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការតស៊ូ​ទាមទារ ឯករាជ្យ​បាន​ពី​ប្រទេស បារាំង​នេះ បាន​យាង​ចូល​ទិវង្គត​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១​និង​២០​នាទី រំលង អធ្រាត្រ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ព្រះ​បរម​សព របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់​ទឹកដី​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២​។ មាន​ប្រជារាស្ត្រ​ខ្មែរ​រាប់សែន​នាក់ បាន​រង់ចាំ​ទទួល​ព្រះ​បរមសព ព្រះមហាវីរក្សត្រ ហើយ​បាន​សម្តែង នូវ​សេចក្តីសោកស្តាយ​អាឡោះអាល័យ​គ្មាន​ទី​បំផុត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.