ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​មួយ​ប្រតិភូ​អ្នកវិនិយោគ​មកពី​ក្រុមហ៊ុន​ចំនួន​៣ - សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​សុ​វត្តិភាព បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តីពី​បញ្ហា​ទឹក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​៤ នៅ​ប្រទេស​ជប៉ុន​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក​ដែល​ម្តាយ​ទទួលមរណៈភាព​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ - សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ យាង​ទៅ​ប្រទេស​បារាំង​

​នៅ​ព្រឹក ថ្ងៃ​ពុធ ៦​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ព្រះអង្គ​បាន​យាង​ទៅ​ប្រទេស​បារាំង ដើម្បី​ចូលរួម​ក្នុង​មហាសន្និបាត​លើក​ទី​៤១​របស់​អង្គការ​យូណេស្កូ ក្នុង​ឱកាស​ខួប​លើក ទី​៧៥​នៃ​អង្គការ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះរាជ​សកម្មភាព​ទទួលបាន​នូវ​ភាពជោគជ័យ មាន​ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.