ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​វរសេនីយ៍​ឯ​ន ថន ដា​រ៉ា អតីត​នាយ​អនុព័ន្ធ​យោធា និង​ជា​ទីប្រឹក្សាយោធា​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​!

នា​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ លោក​វរសេនីយ៍ឯក ភួង សុ​ភី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បានទទួល ម៉ាស ចំនួន ៦០០០ និង​ស្រោមដៃ​ចំនួន ៦០០០ ពី លោក​វរសេនីយ៍​ឯ​ន ថន ដា​រ៉ា អតីត​នាយ​អនុព័ន្ធ​យោធា និង​ជា​ទីប្រឹក្សាយោធា​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ប្រគល់ជូន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក ភួង សុ​ភី បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​វរសេនីយ៍ឯក ថន ដា​រ៉ា ដែល​បាន​ឧបត្ថម្ភ ម៉ាស ស្រោមដៃ ដល់​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ នាពេលនេះ គឺ​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ក្នុង​អង្គភាព​៕
#PhnomPenhGRK

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.