ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន តាម​ប្រព័ន្ធ​វីដេអូ

នៅ​រសៀល​ថ្ងៃ​ទី​ច័ន្ទ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួប​សន្ទនា​ការងារ​ជាមួយ ឯកឧត្តម លី ខឺ​ឈាង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ប្រព័ន្ធ​វីដេអូ ។

​ក្នុងជំនួប​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម Li Keqiang ហើយ​ឆ្លៀត ឱកាស​នោះ សម្តេច​តេជោ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ឯកឧត្តម ប្រធានាធិបតី ស៊ី ជីន​ពីង (Xi Jinping) ហើយ​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​តែងតែ បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ និង​សម្ដេច​ព្រះមហាក្សត្រី ក្នុងអំឡុងពេល​ព្រះរាជទស្សនកិច្ច ពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន ។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​អបអរសាទ​រការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០ ពី​ការបង្កើត​បក្សកុម្មុយនិស្ត​ចិន កាលពី​ខែ កក្កដា ឆ្នាំ​២០២១ និង​បាន​កោតសរសើរ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​លុបបំបាត់​ទាំងស្រុង​នូវ​ភាព​ទីទាល់ក្រ​ក្នុង​សង្គម​ចិន និង​បាន​អបអរសាទរ​ផងដែរ ចំពោះ​កំណើន​សេដ្ឋកិច្ច​ចិន ៩,៨​ភាគរយ សម្រាប់ ៩​ខែ​ដំបូង នៅ​ឆ្នាំ​២០២១ ហើយ ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ប្រធានាធិបតី​ស៊ី ជីន​ពីង និង​ការចូលរួម​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ​ចិន នឹង​បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ឡើង ។​

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ និង​ឯកឧត្តម លី ខឺ​ឈាំ​ង បាន​ពិភាក្សា​គ្នា​ទាក់ទង​នឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ ។ ក្នុង​ក្របខណ្ឌ​ទ្វេភាគី សម្តេច​តេជោ និង​ឯកឧត្តម លី ខឺ​ឈាំ​ង បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម បញ្ហា​កសិកម្ម និង​បញ្ហា ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ សម្ដេច​តេជោ និង​ឯកឧត្តម លី ខឺ​ឈាំ​ង បាន ឯកភាពគ្នា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ ឲ្យបាន​កើតឡើងដ​ល់ ១០​ពាន់​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ហើយ ក៏​បាន​ឯកភាពគ្នា ដាក់ឱ្យចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន នៅ​ខែ​មករា​ខាងមុខ​។​

​ដោយឡែក លើ​វិស័យ​កសិកម្ម ឯកឧត្តម លី ខឺ​ឈាំ​ង បាន​យល់ស្រប​នឹង​ជំរុញ​ឲ្យមាន​ការ​ធ្វើការ​រួម​គ្នារ​វា​ង​ភាគី​ទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចា​គ្នា លើ​កូតា​នាំ​អង្ករ​ចូល​ទៅ​ប្រទេស​ចិន និង​កសិផល​កម្ពុជា ចូល​ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់ តែម្ដង តាមរយៈ​ការបង្កើត​យន្តការ​រួម​គ្នា​មួយ ពិនិត្យ​មើល​លទ្ធផល​ទាំងឡាយណា ដែល​ត្រូវ​នាំ​ចេញ​ពី​កម្ពុជា ទៅកាន់ ប្រទេស​ចិន គប្បី​ណា​ទាក់ទាញ​ធ្វើឲ្យ​ការនាំចេញ​នេះ គឺ​នាំ​ចេញ​ផ្ទាល់​ទៅ​ប្រទេស​ចិន​តែម្ដង ។​

​ពាក់ព័ន្ធ​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​តេជោ និង​ឧត្តម លី ខឺ​ឈាំ​ង បាន​ឯកភាពគ្នា​ថា ភាគី​ចិន នឹង​បន្ត​ជួយ​ដល់​កម្ពុជា​យើង ផ្ដល់ជូន​កម្ពុជា នៅ​វ៉ាក់សាំង​ដើម្បី​ជួយ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ហើយ​នៅពេល​ឆាប់ៗ​នេះ ប្រទេស​ចិន នឹង​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា ក៏ដូចជា​ផ្ដល់នូវ​ជំនួយ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល និង​ពេទ្យ​ព្យាបាល​ជំងឺ កូវី​ដ ដល់​កម្ពុជា​ផង​ដែរ ។​

​លើសពីនេះ​ទៀត ភាគី​ចិន នឹង​ផ្ដល់​អាហារូបករណ៍​ដល់​កម្ពុ​ជា​សម្រាប់​ឆ្នាំ​២០២២-២០២៣ ចំនួន ៥៥០​អាហារូបករណ៍ សម្រាប់​រយៈពេល ៥​ឆ្នាំ ហើយ​ក៏​កំពុង​តែ​ពិនិត្យ​ពិចារណា​មើល​ផងដែរ ដើម្បី​បើក​ឲ្យ​និស្សិត​កម្ពុជា បាន​ត្រឡប់​ទៅ​បន្ត ការសិក្សា​នៅ​ប្រទេស​ចិន​វិញ​នា​ពេល​ឆាប់ៗ​នេះ​។​

​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ ឯកឧត្តម លី ខឺ​ឈាំ​ង បាន​ជម្រាបជូន​សម្តេច​តេ​ជោថា ភាគី​ចិន នឹង ចូលរួម​ប្រជុំ​អាស៊ី​-​អឺរ៉ុប​នាពេលខាងមុខ នឹង​ផ្ដល់​ការគាំទ្រ​ជំនួយ​ដល់​កម្ពុជា ក្នុងឱកាស​ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំក្រោយ​នេះ​ផង​ដែរ ៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.