ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

បុរស​ម្នាក់​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​

បុរស​ម្នាក់​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល​

បាត់ដំបង ៖ បុរស​ម្នាក់​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ផ្ទះជួល នៅ​ខាងជើង​ជាប់​នឹង​ផ្ទះសំណាក់ ពន្លឺ​ពេជ្រ ស្ថិតនៅ​ក្រុម​ទី ១០ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​ហេតុ​ការណ៏​នេះ​មាន​ការ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ៤ និង ៤៥ នាទី​ល្ងាច ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយសា​តែ​ម្ចាស់ផ្ទះ ឃើញ​ទ្វារ​មិន​ចាក់សោរ ក៏​បើកទ្វារ​មើល​ស្រាប់តែ​ឃើញ​បុរស​ម្នាក់ ដេកស្លាប់​ហើយក៏​បាន​ផ្តល់​ដំណឹង​នេះ អោយ​សមត្ថកិច្ច​មក​ជួយ​អន្តរាគ​ម​ន៏​។​

​ប្រភព​ពី​លោក ចាន់ សម្បត្តិ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ត្រូវជា​ក្មួយ​ប្រុស​ម្ចាស់ផ្ទះ បានអោយដឹងថា​៖ ជនរងគ្រោះ (​ស្លាប់​)​ឈ្មោះ ទិ​ត្យ វណ្ណា ហៅ ទី អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​ព្រះស្តេច សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​នាំ​នារី​ម្នាក់ ទៅ​ជួល​បន្ទប់ដេក​ជាមួយគ្នា​ ​កាលពី​វេលា​ម៉ោង ៩ និង ៣០ ព្រឹឹ​ក ថ្ងៃ​ខែ​ឆ្នាំ​ដដែល លុះដល់​ម៉ោង ១១ ថ្ងៃត្រង់ នារី​ម្នាក់​នោះ​ក៏​បាន​ចេញ ពី​បន្ទប់​វិញ​។​សមត្ថកិច្ច​ជំនាញ និង គ្រូពេទ្យ បាន​ចុះទៅពិនិត្យ​សព​ជនរងគ្រោះ ហើយ​សន្និដ្ឋាន​ថា​ជនរ​ង​គ្រោះ ប្រើប្រាស់​គ្រឿងញៀន ផឹកស្រា​ថ្នាំ​បណ្តាលអោយ​គាំងបេះដូង​ស្លាប់​។​

​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មួយ​ចំនួន រួមមាន​៖ ស្រា​ថ្នាំ ១ ដប បារី​កន្លះ​កញ្ចប់ ដែកកេះ ១ ទូរ​សព្ទ​ដៃ​ម៉ាក Samsung ពណ៌​ខៀវ ១ គ្រឿង ទឹក​សុទ្ធ ១ ដប និង លុយ​ខ្មែរ ចំនួន ៩៥០០ រៀល​។ ក្រោយ​ពេល​សមត្ថកិច្ច ពិនិត្យ​រួច​ហើយ​បាន​ប្រគល់​សព អោយ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

2015_09_06b (2) 2015_09_06b (1)

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 7993 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.