ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​មួយ​ប្រតិភូ​អ្នកវិនិយោគ​មកពី​ក្រុមហ៊ុន​ចំនួន​៣ - សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​សុ​វត្តិភាព បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តីពី​បញ្ហា​ទឹក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​៤ នៅ​ប្រទេស​ជប៉ុន​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក​ដែល​ម្តាយ​ទទួលមរណៈភាព​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ - សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ចិន​ចំនួន​២​លាន​ដូស​បន្តែមទៀត

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ចំនួន ២​លាន​ដូស​បន្ថែមទៀត ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​កម្មវិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។

​នៅក្នុង​ឱកាស​នោះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម វ៉ាង វិន​ធាន (Wang Wentian) បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​សម្រេច​បាន​ភាពជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ក្នុងនាម​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ដូច្នេះ​ថា ដរាបណា​ប្រទេស​កម្ពុជា​មិនទាន់​អស់​មេរោគ និង​ជំងឺ​កូវី​ដ​-១៩​ទេនោះ រដ្ឋាភិបាល​ចិន​ក៏​មិន​បញ្ឈប់​ការផ្គត់ផ្គង់​ជំនួយ​វ៉ាក់សាំង​បង្ការ​មេ​រោគកូ​វីដ​-១៩​ជូន​មក​កម្ពុជា​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាន​ផ្តល់​វ៉ាកសាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ (Sinovac) ចំនួន​២​លាន​ដូស​នៅពេលនេះ​។ ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​មកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​វិធានការ​គន្លឹះ បន្ថែម​លើ​វិធានការ​សំខាន់ៗ​ដទៃទៀត ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ការពារ​សុខភាព​សាធារណៈ និង​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មិត្ត​ចិន​បាន​ផ្តល់​ជំនួយ និង​សម្របសម្រួល​ក្នុង​ការបញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ៣៦,៨០០,០០០​ដូស ដោយ​ក្នុង​នោះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជំនួយ ៨​លាន ៣​សែន​ដូស​។ ជំនួយ​វ៉ាក់សាំង​បន្ថែម​២​លាន​ដូល​នៅ​ថ្ងៃនេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ និង​ចាក់​វ៉ាក់សាំង​ដូ​សមូលដ្ឋាន​ជូន​ដល់កុ​មារ​អាយុ​៥​ឆ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្ដេច​តេ​ជោបាន​ស្នើតាម​រយៈ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា ទៅកាន់​ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន និង​នាយករដ្ឋមន្ត្រី​ចិន ដើម្បី​ជំរុញ​ឱ្យមាន​រោងចក្រ​សម្រាប់​ផលិត​វ៉ាក់សាំង​ចិន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​នៅពេល​ខាងមុខ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ធ្វើ​ដូច្នេះ​កម្ពុជា​មាន​លទ្ធភាព​ដើម្បី​ទិញ​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​រោងចក្រ​ដែល​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចាក់​នៅ​ក្នុង​ប្រទេស​ខ្លួនឯង​ផង ហើយ​កម្ពុជា​ក៏​មាន​លទ្ធភាព​ដើម្បី​ចែកចាយ​វ៉ាក់សាំង​នេះ​ទៅ​កាន់​ប្រទេស​ដទៃ តាមរយៈ​នៃ​ការបញ្ជា​ទិញ​របស់​ប្រទេស​ដទៃ​ផងដែរ​។ សម្ដេច​តេជោ​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ចិន នឹង​បញ្ជូន​សំណើ​របស់​សម្តេច​ទៅ​កាន់ ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង និង ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង ក៏​ដូចជា​ផ្នែក​ពាក់ព័ន្ធ​ដទៃ​ទៀត​ឱ្យបាន​ឆាប់រហ័ស ដើម្បី​បើក​ឱ្យ​មាន​ការផលិត​វ៉ាក់សាំង នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សូម​ប្រញាប់​បន្តទៅ​ចាក់​វ៉ាក់សាំង​អោយ​គ្រប់​ចំនួនដូស​ទាំងអស់គ្នា និង​បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជៀសផុត​ពី​ជម្ងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​៕

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.