ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គសេនាធិការ​ចម្រុះ​កងទ័ព​ស្វ័យការពារ​ជប៉ុន​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សំណេះសំណាល​ជាមួយ​កីឡាករ កីឡា​ការិនី និង​អត្ត​ព​លិក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​មួយ​ប្រតិភូ​អ្នកវិនិយោគ​មកពី​ក្រុមហ៊ុន​ចំនួន​៣ - សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដោយ​សុ​វត្តិភាព បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល ស្តីពី​បញ្ហា​ទឹក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​៤ នៅ​ប្រទេស​ជប៉ុន​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តតាកែវ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - ក្រុម​ការងារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយក​ថវិកា ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក​ដែល​ម្តាយ​ទទួលមរណៈភាព​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ - សម្តេ​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

អភិបាលខេត្ត​តាកែវ អញ្ជើញ​ជាឣធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​របាយការណ៍ រយះពេល​៥​ឆ្នាំ (​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១) នា​ពេលកន្លងមក របស់​រដ្ឋបាល​ខេត្ត​

​តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ អញ្ជើញ​ជាឣធិបតី​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​របាយការណ៍ រយះពេល​៥​ឆ្នាំ (​ឆ្នាំ​២០១៧-​ឆ្នាំ​២០២១) នា​ពេលកន្លងមក របស់​រដ្ឋបាល​ខេត្ត ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រមទាំង លោក លោកស្រី មន្ត្រីរាជការ​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែ​ង យក​អស់​កម្លាំងកាយ​ចិត្ត របស់ មន្ទីរជំនាញ អាជ្ញាធរ​ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បានរួម គ្នា​សម្រេចបាន​នូវ​សម​ទ្ធិ ផល​នានា នៅ​មូលដ្ឋាន​បាន​នឹង​កំពុង​កសាង និង​បាន​កសាង​រួចរាល់​ជា​ស្ថាពរ ដែល​បាន​ជួយ​លើក​កិត្តិយស​មុខមាត់​ខេត្ត ស្រប​តាម​ការអភិវឌ្ឍ​ន៍​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ក្រោម​ការ ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែម​ដោយ​បាន​ធ្វើ​ការណែនាំ​ដល់ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក៏​ដូច​ជា​មន្ត្រី ក្រោម​ឱវាទ​សាលាខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់​ចូលរួម​ថែរក្សា​សមទ្ធិ​ផល​នានា ដែល រដ្ឋបាលខេត្ត សម្រេចបាន​នា​ពេល​កន្លងមក​នេះ ឱ្យ​គង់វង្ស​យូរអង្វែង​តទៅ​។

​ឯកឧត្ដម អ៊ូច ភា អភិបាល ក៏​បាន​បន្ត ធ្វើ​ការឣំពាវនា​វដល់ មន្ទីរជំនាញ អាជ្ញាធរ​ក្រុង ស្រុក និង​អាជ្ញាធរ ពាក់ព័ន្ធ​នានា គឺ​ការពង្រឹង​ការផ្ដល់សេវា​សាធារណៈ ជូន​ប្អូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​ប្រកបដោយ តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ព្រមទាំង​បាន​ធ្វើការ​ដាស់តឿន និង​ណែនាំ ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​បន្ត​ការធ្វើឣ​នាម័យ បរិស្ថាន ជា​ប្រចាំ​តាម មន្ទីរឣ​ង្គ​ភាព​នី​មួយៗ ដើម្បី​សោភ័ណ្ឌភាព​ក្រុង ខេត្ត​របស់ យើង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ អភិបាលខេត្ត​តាកែវ ឯកឧត្តម អ៊ូច ភា ក៏​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ការ​ចូល រួម​សហការ​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដោយ​យក​អស់​កម្លាំងកាយ​ចិត្ត ចូលរួម​ជា សម្ភារៈ និង​ថវិកា តាមរយះ រដ្ឋបាលខេត្ត ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​ឆ្លង​រាតត្បាត​នា ពេលកន្លងមក​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.