ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ​មិត្តភក្តិ​រួម​ជំនាន់​ចុះសួរសុខទុក្ខ មិត្ត​ជួប​ការលំបាក​!

​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ អតីត មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​មួយ​ក្រុម ដែល​នាំមុខ​ដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាននាំគ្នា​ទៅ​សួរ សុខទុក្ខ លោក ជា សុខុន ជា​អតីត​មិត្ត​រៀន​សាលា​បាក់​ទូក​រួម​ជំនាន់​ជាមួយគ្នា ដែល​មាន​ជំងឺ​ដោយ​មិន​ដឹង​ខ្លួន​គឺ កក​ខ្លាញ់​ក្នុង​ស​សៃឈាម​បេះដូង ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដោយ​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ហៅ ពេទ្យ​១៧៩​។​

​ជាក់ស្តែង​លោក ជា សុខុន ដែល​ធ្លាក់ខ្លួន​ឈឺ​នាពេលនេះ​គឺ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ព្រួយបារម្ភ​ពី​មិត្ត​ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ ហើយ មិត្តភក្តិ​ម្នាក់ៗ បានរួម​គ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន តាម​លទ្ធភាព​សរុប​បាន​ថវិកា​ចំនួន​១២​លាន​រៀល ស្មើនឹង ៣,០០០​ដុល្លារ ភេសជ្ជៈ​ចំនួន​១០​កេស និង​ផ្លែឈើ​១​កន្ត្រក ប្រគល់ជូន​លោក ជា សុខុន ទុក​ជា​ការជួយ​សម្រាល​បន្ទុក​ព្យាបាល​ដល់​គ្រួសារ​លោក​ផងដែរ​។​

​កាយវិកា យកចិត្តទុកដាក់​ព្រួយបារម្ភ​ពី​មិត្តភក្តិ​របស់ អតីត​សិស្ស​សាលា​បាក់​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​តែងតែ​ធ្វើឡើង​ជា​ញឹកញាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តាមរយៈ​ការ​ចងក្រង​ជា​ក្រុម ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​WhatsApp មាន​ចំនួន​ជាង​200​នាក់ ក្រោម​ការផ្តួចផ្តើម​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ធ្វើ​ការទំនាក់ទំនង​សួរសុខទុក្ខ​គ្នា ផ្តល់​កម្លាំងចិត្ត​ឲ្យ​គ្នា និង​ជួយ​គ្នា ទៅវិញទៅមក ជាពិសេស​គឺ​រួមគ្នា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​កសាង​សមិទ្ធិផល​ក្នុង​សាលា ជូន​ដល់​អតីត លោកគ្រូ​អ្នកគ្រូ ក្នុងឱកាស​ជួបជុំគ្នា​ក៏ដូចជា​ពេល​ពួកគាត់​ជួប​ទុក្ខលំបាក និង​បរិច្ចាគ​ធនធាន​ជួយ​គ្រប់​មិត្ត​ដែល​មាន​ទុក្ខ​លំបាក ហើយ​ខ្វះ​លទ្ធភាព​ដោះស្រាយ រហូត​ក្លាយទៅជា វប្បធម៌ សាមគ្គី​មួយ សម្រាប់​ពួកគាត់ ក្នុង​ការរួបរួម យកចិត្តទុកដាក់​ជួយ​គ្នា​គ្រប់ពេល​មាន​ទុក្ខ​លំបាក និង​បង្កើតបាន​ជា ពាក្យស្លោក​ប្រចាំ​ក្រុម​មួយ​ថា “​សាមគ្គី មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក ” ៕
#PhnomPenhGRK

 

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.