ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​គិរី​សួគ៌ របស់​ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មី​ល​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​

សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​

នា​រសៀល​ថ្ងៃ អាទិត្យ ៩​រោច ខែ​ក​ត្ដិក ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ​ដែល​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​មិន​អនុញាត​ឱ្យ​មាន​ការបង្ក​បង្កើន​ផល​លើដី​នោះ​ឡើយ​ក្នុង​រដូវ​ទឹក​សម្រក​ ។​

​ក្នុង​សារ​ជា​សំឡេង ផ្ញើជូន​ជនរួមជាតិ សម្ដេច​តេជោ​ថ្លែងថា យោងតាម​របាយការណ៍​ស្រាវជ្រាវ របស់​រាជបណ្ឌិតសភា​កម្ពុជាដែ​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិ​សភាចារ្យ សុខ ទូច បាន​បង្ហាញ​ឱ្យឃើញ​ពី​ស្ថានភាព​ដែល​គួរឱ្យ​បារម្ភ និង​ទាមទារ​ឱ្យមាន​ការដោះស្រាយ​ជាបន្ទាន់ នោះ​គឺ​ការកាប់​នៅ​ព្រៃ​លិច​ទឹក ដែល​ជា​តំបន់​ស្នូល និង​តំបន់​ត្រូវការពារ យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​មួយចំនួន ជាពិសេស​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ខេត្ត​កំពង់ឆ្នាំង ហើយ​អាច​នឹង​មាន​ខេត្ត​មួយចំនួន​ផ្សេងទៀត​នៅ​តំបន់​ទន្លេសាប​ ។​

​សម្ដេច​តេជោ​បន្តថា ភាពអនាធិបតេយ្យ​បែបនេះ គឺ​មិន​អាច​ទទួលយក​បាន​ទេ ហើយក៏​មិន​អាច​អត់ឱន​ឱ្យ​បាន​ដែរ សម្រាប់​មន្ត្រី​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ ជាមួយ​នឹង​ការគ្រប់គ្រង​ដែនដី ជា​ខេត្ត ជា​ស្រុក ឬក៏​មន្ត្រី​ដទៃទៀត ដែល​បាន​ចូល​ទៅ​ពាក់ព័ន្ធ ដើម្បី​បង្កើត​ជា​ការកាប់​ទន្ទ្រាន​យក​ដីធ្លី​នៅ​ទីនោះ​។ ប្រជាពលរដ្ឋ​ក៏​ដូចគ្នា យើង​មិនអាច​នឹង​ទទួលយក​បាន​ទេ នៅ​ការកាប់​ទន្ទ្រាន​យក​ដី​ក្នុង​ព្រៃ​លិច​ទឹក នៃ​តំបន់​ទន្លេសាប​របស់​យើង​ ។​

សម្ដេច​តេជោ​គូសបញ្ជាក់​ថា ដូច្នេះ​ដើម្បី​ការពារ​នូវ​បឹង​ទន្លេសាប​របស់​យើង ដែល​កំពុង​តែ​រងគ្រោះ​ស្រាប់ ដោយ​ការ​គោក​រាក់ និង​ការបាត់បង់​ព្រៃឈើ ដោយ​ការបំផ្លិចបំផ្លាញ​ពី​ក្រុម​ជន​អនាធិបតេយ្យ​ទៅហើយនោះ ចាំបាច់​ត្រូវតែ​មាន​វិធានការ ដែល​ខ្ញុំ​ដាក់ចេញ ដំបូង​ប្រគល់ឱ្យ​អភិបាលខេត្ត​នៅ​តាម​តំបន់​ទន្លេសាប​ទាំងអស់ ទទួលខុសត្រូវ​ទៅលើ​បញ្ហា​ពិនិត្យមើល និង​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការកាប់​រាន​ដីព្រៃ​លិច​ទឹក ដែល​នឹង​នាំ​ឈានទៅដល់​ការ​កើត​ឡើង​វិញ​បន្ទាប់ពី​ទឹកសម្រក​នេះ ហើយ​ក៏​ត្រូវ​គ្រប់គ្រង​ផងដែរ ជាមួយ​និង​ដី​ដែល​បាន​កាប់​រួចហើយ អាជ្ញាធរ​ខេត្ត​ត្រូវ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ទៅតាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ព្រោះ​អភិបាលខេត្ត​ក៏​ជា​ប្រធាន​គណៈកម្មាធិការ​សុរិយោដី​ថ្នាក់​ខេត្ត ហើយ​ជាមួយ​នោះ ក៏​មាន​មន្ទីរ​ជំនាញ​ដែល​មាន​ការពាក់ព័ន្ធ ដូចជា បញ្ហា​បរិស្ថាន បញ្ហា​ធនធានទឹក បញ្ហា​កសិកម្ម និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ នៅតាម​ខេត្ត ដែល​ត្រូវ​ប្រើប្រាស់​កម្លាំង​ទាំងអស់​នេះ ជា​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន និង​ដោយ​មាន​ការគាំទ្រ​ពី​កម្លាំង​កងទ័ព នគរបាល និង​អាវុធហត្ថ ដើម្បី​ធ្វើ​ការបង្ក្រាប​ ។​

​សម្ដេច​តេជោ​គូសបញ្ជាក់​ទៀតថា «​ក្រៅពី​ថ្នាក់​ខេត្ត ខ្ញុំ​សូម​ចេញ​បទបញ្ជា ឱ្យ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​សុរិយោដី​ថ្នាក់ជាតិ ដឹកនាំ​ការប្រជុំ​ជាបន្ទាន់ ជាមួយ​និង​ក្រសួង​ដែល​មាន​ការពាក់ព័ន្ធ ដែល​ក្នុងនោះ​មាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​បរិស្ថាន ផ្នែក​ពាក់ព័ន្ធ​នានា រាប់​ទាំង​ផ្នែក​អធិការកិច្ច នៃ​ក្រសួង​ទំនាក់​ទំ​ង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ដែល​ទទួលខុសត្រូវ​ទៅលើ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ បែងចែក​ភារកិច្ច​គ្នា ដើម្បី​ធ្វើ​ការចុះ​ទៅ​ត្រួតពិនិត្យ​រួម ដើរ​ពី​ក្រោយ​ជាមួយ​និង​ការធ្វើ​របស់​ខេត្ត ហើយ​ខ្ញុំ​ចេញ​បទបញ្ជា​ឱ្យ​ដក​យក​ត្រឡប់មកវិញ​ទាំងអស់​នូវ​ដី​ទាំងឡាយ ដែល​បាន​កាប់​រួចមកហើយ ដូចជា នៅ​ខេត្ត​កំពង់ឆ្នាំង​» ។​

សម្ដេច​តេជោ​នាករដ្ឋមន្ត្រី​លើក​ឡើង​ថា « ប្រសិនបើ​របាយការណ៍​នេះ​ខុស ក៏​ខ្ញុំ​សូម​អធ្យាស្រ័យ ឮ ថា​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​ដែល​ទើប​ចាកចេញ​ពី​ដំណែង​ក្នុង​ប៉ុន្មាន​ខែ​មុន​នេះ បាន​កាប់​បំផ្លាញ​យក​ដី​ប្រមាណ​ជា ជាង ២ ០០០ ហិកតា ឯណ្ណោះ​»​។ ដូច្នេះ ខ្ញុំ​មិន​ខ្វល់​ថា វា​ជា​ដី​របស់​អតីត​អភិបាលខេត្ត ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ទេ ទោះ​បី​ថ្នាក់​ណា​ក៏​ដោយ​ត្រូវ​តែ​ប្រមូល​យក​ដី​នេះ​មក​វិញ​ទាំងអស់ ហើយ​ដី​នោះ​ត្រូវតែ​ជា​កម្មវត្ថុ​នៃ​ការដាំ​ដើមឈើ​ឡើង​វិញ​នៅ​ពេល​ក្រោយ​។ ដូច្នេះ​ស្នើ​ឱ្យ​មាន​ការចាត់វិធានកា​រ ហើយ​រៀបចំ​ក្រុម​សម្រាប់​គ្រប់​ខេត្ត​នៅ​តំបន់​ទន្លេសាប​។ ត្រូវ​ដកហូត​ដី​ត្រឡប់​មក​វិញ​ទាំងអស់ ទាំង​របស់​មន្ត្រី ទាំង​របស់​ប្រជាជន នៅក្នុង​ដែន​ដែល​យើង​បានកំណត់​ជា​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ នៃ​បឹង​ទន្លសា​ប ដែល​មិន​ត្រូវ​ឱ្យ​មាន​ការរំលោភ​បំពាន ទៅលើ​តំបន់​ដែល​បាន​កំណត់​ដែល​ត្រូវ​ការពារ​នោះទេ​ ។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ត្រូតែ​ធ្វើ​សកម្មភាព​ជា​បន្ទាន់ ដឹកនាំ​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​ប្រើប្រាស់​ទាំង​កម្លាំង​ថ្មើរជើង ទាំង​ជើង​ទឹក និង​ទាំង​ការប្រើប្រាស់ឧ​ត្ថ​ម្ភ​គចក្រ ដើម្បី​ត្រួតពិនិត្យ​ជា​បន្ទាន់​ទៅ​លើ​ប្រតិបត្តិការ​រក្សា​តំបន់​ព្រៃ​លិច​ទឹក​នេះ ព្រោះ​នៅ​មិន​យូរ​ប៉ុន្មាន​ទេ​ទឹកនឹង​ស្រក​ផុត ពួកគេ​នឹង​ចាប់ផ្ដើម​បង្កបង្កើនផល ឬ​កាប់​បន្ថែម​នៅ​ទីនោះ​។ សម្ដេច​តេជោ​បាន​បញ្ជាក់​ដែរ​ថា «​យើង​មិន​អនុញ្ញាត​ឱ្យ​បង្កបង្កើ​ផល​ទៅលើ​ដី ដែល​ត្រូវ​ដកហូត​ត្រឡប់​មក​វិញ​នេះ​ទេ ដោយសារ​តែ​សមត្ថិកច្ច​ទាំងអស់​សុទ្ធតែ​ជា​នគ​រ​បាល​យុត្តិធម៌ ដូច្នេះ​ត្រូតែ​ចាប់​ខ្លួន​ចំពោះ​អ្នកណា ដែល​បាន​បំពាន​ជាមួយនឹង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ដែល​យើង​ធ្លាប់​បាន​ដាក់​ចេញ​រារាំង​ចំពោះ​ការ​ល្មើស​ទៅ​នឹង​ការកំណត់​របស់​រដ្ឋ​» ​។​

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា «​ឯកឧត្ដម ឱម យិនទៀង ដឹកនាំ​ក្រុម​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ចុះ​ស្រាវជ្រាវ តើ​មន្ត្រី​ណាខ្លះ ដែល​មាន​ការពាក់ព័ន្ធ ដើម្បី​រៀបចំ​នូវ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ទាំងអស់​»​។ សម្ដេច​តេជោ​ថ្លែងថា «​រាជរដ្ឋាភិបាល​ពិតជា​មាន​ការនឿយហត់ យើង​គ្មាន​ឱកាស​ដើម្បី​នឹង​អប់រំ​ច្រំ​ដែល ទៅលើ​បញ្ហា​ដែល​អ្នក​ទាំងនេះ​បាន​ធ្វើ​ទៀត​ទេ​។ សូម​ចងចាំ​ឱ្យ​ច្បាស់​ថា យើង​ពុំ​មាន​ពេល​អប់រំ​ទេ ប៉ុន្តែ​ច្បាប់​ទើប​អាច​ដោះស្រាយ​បាន​បញ្ហា ត្រូវ​ចាប់​បញ្ជូន​ទៅកាន់​តុលាការ នៅ​ជន​ទាំងឡាយណា បើសិនជា​គេ​ជា​មន្ត្រី ដើម្បី​ដក​ហូត​ត្រឡប់មកវិញ រហូត​ដល់​រឹបអូស​នូវ​ទ្រព្យសម្បត្តិ​ទាំងឡាយ​ដែល​ពួគេ​មាន ដែល​ចេញមក​ពី​ការ​ល្មើសច្បាប់ នី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការកាប់​ព្រៃ​លិច​ទឹក ក្នុង​តំបន់​ទន្លេសាប​នេះ​»​។ ដូច្នេះ​ត្រូវ​ធ្វើ​សកម្មភា​ព្រមៗ​គ្នា ដោយ​គ្មាន​ការពន្យារពេល​ ​។​

​សម្ដេច​តេជោ បាន​ថ្លែង​នូវ​ការ​សង្ឃឹមថា ឯកឧត្ដម លោកជំទាវ ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ស្ថាប័ន​ដែល​មាន​ការពាក់ព័ន្ធ និង​ចាត់​វិធានការ​យ៉ាង​ឆាប់ ដោយ​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​នូវតែ​បញ្ជាក់ថា «​ត្រូវ​ដក​មក​វិញ​ទាំងអស់ នូវ​ដី​ទាំងឡាយណា​ដែល​ត្រូវបាន​កាប់បំផ្លាញ មិន​អនុញាត​ឱ្យ​មាន​ការបង្ក​បង្កើផល​លើ​ដី​នោះ​តទៅទៀត ទោះបីជា​ត្រូវ​លះបង់​អ្វី ដោយ​តម្លៃ​ណា ក៏​យើង​ត្រូវតែ​យក​ដី​នេះ​មក​វិញ​ឱ្យបាន ហើយ​ដី​ទាំងនេះ​ត្រូវ​បង្កើត​ជា​ការដាំ​ព្រៃឈើ​ឡើងវិញ ហើយ​ត្រូវ​ការពារ​វា ឱ្យក្លាយ​ទៅ​ជា​ព្រៃ​ដែល​យើង​រក្សា​ទុកជា​ជម្រក​ត្រី​ពង​នៅ​ក្នុង​តំបន់​ទន្លេសាប ដូចដែល​យើង​បាន​ធ្វើ​រួច​មក​ហើយ​។​ចំពោះ​អ្នកប្រព្រឹត្ត ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដោយ​ខានមិនបាន​ ​។​

​សម្ដេច​តេជោ​បាន​ថ្លែង​បន្ថែម ប្រាប់​ទៅ​មន្ត្រី​ទាំងឡាយ​ដែល​បាន​អនុវត្តន៍​ខុស​ថា «​បើ​ចង់​បន្ធូរបន្ថយ​ទោស​ក៏​ត្រូវតែ​ចេញ​សារភាព​ជាបន្ទាន់ បើ​មិន​ចេញ​សារភាព​ជាបន្ទាន់ ខ្ញុំ​ចេញ​បញ្ជា​ឱ្យ​អ្នក​ចេញ​ទៅ​អនុវត្តន៍​ចាត់​វិធានការ​ដោយ​ម៉ឺងម៉ាត់​បំផុត គឺ​ការចាប់ខ្លួន​តែ​ម្ដង​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​»​។ «​យើង​មិន​អាច​អត់ឱន​បានទេ នៅពេលដែល​យើង​កំពុង​ខិតខំ​ប្រយុទ្ធប្រឆាំង​ជាមួយកូ​វីដ​១៩ បែរជា​មាន​មន្ត្រី​របស់​យើង​មួយចំនួន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការទទួលខុសត្រូវ គ្មាន​ការ​ក្រែងរអែង​ចំពោះ​ច្បាប់​របស់​ប្រទេសជាតិ អ្នក​ទាំងនេះ​មិន​សក្ដិសម​ធ្វើ​ជា​មន្ត្រី​តទៅទៀត​ទេ ពួកគេ​ដេក​គុក​ប្រសើរ​ជាង​នៅ​ជា​មន្ត្រី ហើយ​សូម​កុំ​និយាយថា ធ្វើការ​ជូន​បក្ស ជូន​រដ្ឋ​យូរហើយ បែរ​ជា​រដ្ឋ ឬ​ក៏​គណបក្ស​មិន​យោគយល់​» ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ខកខ្លួន ឃើញ​អ្នកធំ​ទៅធ្វើ ប្រជាជន​ខ្លួន​ឯង​ទៅ​ធ្វើ​តាម​ក្រោយ សូម​ប្រញាប់ប្រញាល់​ចាក​ចេញ​ឱ្យ​ផុត​ពី​ទីនោះ បើ​មិន​ដូច្នោះ​នឹង​ត្រូវ​រង​ការចាប់ខ្លួន​តែម្ដង​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការសោកស្ដាយ និង​ទទួលយក​នូវ​ការទិតៀន ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ទៅលើ​បញ្ហា​នេះ និង​បងប្អូន​ជនរួមជាតិ​យោគយល់​ចំពោះ​សភាពការណ៍​នេះ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.