ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​

​នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ថា ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​តំណាង​ឱ្យ​ភាព​គង់វង្ស បានន័យថា ការពារ​សន្តិភាព​មិន​ឱ្យ​បាត់បង់ ការពារ​ឯករាជ្យ​អធិបតេយ្យ​ជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និង​ការពារ​អ្វី​ដែល​មាន​នាពេល​បច្ចុប្បន្ន​ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ពាក្យ​ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​ថា​ពាក្យ​ថា​ចាំ​មិន​ដែល​ជួប គឺ​បាន​សេចក្តី​នៅទីនេះ​គឺ​ចាំ​រហូត​តែម្តង បើ​ជួបគ្នា​ហើយ​គេ​មិន​ហៅ​ថា​ចាំ​ទេ សិលា​ក៏​អញ្ចឹង​ដែរ ដែល​ហៅថា​ពាក្យ​ថា​ចាំ​គឺ​មិន​ដែល​ជួប​ទេ​។​

​ក្នុង​ចំណុច​នេះ សម្ដេច​តេជោ​ចង់​សំដៅ​ទៅលើ​ភាព​គង់វង្ស​ជា​អមតៈ​របស់​វា គឺ​សំដៅ​ច្បាស់ ទៅលើ​សន្តិភាព​នៃ​ប្រទេស​នេះ​មិន​ត្រូវ​បាត់បង់​ទេ មិន​អាច​ឱ្យ​នរណា​បំផ្លាញ​ទេ របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ រាជបល្ល័ង្ក​មិន​ត្រូវ​បាន​នរណា​ប្រឆាំង​ទេ ទោះបី​នរណា​គំរាមកំហែង​បំផ្លាញ​ក៏ដោយ​។

​ដោយឡែក​ស្ថានភាព​នៅទីនេះ​ក៏​ដូចគ្នា​ដែរ ផ្លូវ​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់ តំបន់​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់​ទេ នៅតែ​ជា​របស់​ប្រជាជន​កម្ពុជា​ជានិច្ច ដែល​គាត់​មាន​សិទ្ធិ​មកលេង​កំសាន្ត​នៅ​ទីនេះ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.