ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

ឯកឧត្ដម អ៊ូច ភា នាំយកបច្ច័យ គ្រឿងឧបភោគមួយចំនួនជាអំណោយកាកបាទក្រហមខេត្តចែកជូនគ្រួសារសពដែលគ្រោះថ្នាក់ចរាចរណ៍ស្លាប់៣នាក់របួស២នាក់ នាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងជាអភិបាលខេត្ត រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះអណ្តែត ខេត្តតាកែវ បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ប្រជាពលរដ្ឋមានសមាជិកចំនួន ៥នាក់ ក្នុងនោះស្លាប់០៣នាក់ របួសធ្ងរ០២នាក់ដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យភ្នំពេញ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហុន ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រៃខ្លាជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំមកនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ចំពោះការបាត់បមនុស្ស ជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយឡើយ។ ជាមួយនេះផងដែរ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ អំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាននាំយកមកនាពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ៥កេស ទឹកក្រូច ៥កេស ថវិកា ១លានរៀល ព្រមទាំងថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ូច ភា និងលោកជំទាវ ២លានរៀល និងថវិកាមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនធំ ព្រមទាំងថវិការបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕ សូមបញ្ជាក់ថា អ្នកស្លាប់និងរបួសធ្ងរ ១-លោកស្រី ខេង ចន្ធី របួសធ្ងន់ ៣៨ឆ្នាំ ២-កុមារា អុន ម៉ាណែត របួសធ្ងន់ ៦ឆ្នាំ ៣-កុមារី អុន ស្រីនីត ស្លាប់ ១៣ឆ្នាំ ៤-កុមារា អុន ផានិត ស្លាប់ ១១ឆ្នាំ ៥- កុមារា អុន វណ្ណនឿន ៣ខួប

នាព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២១ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវនិងជាអភិបាលខេត្ត រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះអណ្តែត ខេត្តតាកែវ បាននាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ប្រជាពលរដ្ឋមានសមាជិកចំនួន ៥នាក់ ក្នុងនោះស្លាប់០៣នាក់ របួសធ្ងរ០២នាក់ដែលកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យភ្នំពេញ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលថ្ងៃទី 04 ខែ ធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហុន ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រៃខ្លាជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំមកនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ចំពោះការបាត់បមនុស្ស ជាទីស្រឡាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមបានបន្តថា ជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរខ្ពស់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ មិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយឡើយ។
ជាមួយនេះផងដែរ ឯកឧត្តមប្រធាន ក៏បានក្រើនរំលឹកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងជំងឺកូវីដ១៩។
អំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាននាំយកមកនាពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធវីតាល់ ៥កេស ទឹកក្រូច ៥កេស ថវិកា ១លានរៀល ព្រមទាំងថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ូច ភា និងលោកជំទាវ ២លានរៀល និងថវិកាមន្ទីរអង្គភាពជុំវិញខេត្ត មួយចំនួនធំ ព្រមទាំងថវិការបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕
សូមបញ្ជាក់ថា
អ្នកស្លាប់និងរបួសធ្ងរ
លោកស្រី ខេង ចន្ធី របួសធ្ងន់ ៣៨ឆ្នាំ
កុមារា អុន ម៉ាណែត របួសធ្ងន់ ៦ឆ្នាំ
កុមារី អុន ស្រីនីត ស្លាប់ ១៣ឆ្នាំ
កុមារា អុន ផានិត ស្លាប់ ១១ឆ្នាំ
កុមារា អុន វណ្ណនឿន ៣ខួប

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.