ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

លោកជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ គ្រួសារ​ចាស់ជរា សរុប​ចំនួន ៧០​នាក់ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ចំនួន ២៥​នាក់ នៅ​ស្រុក​ស្រែអំបិល​

ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នេី​ម​ថ្នាក់​សាខា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ គ្រួសារ​ចាស់ជរា សរុប​ចំនួន ៧០​នាក់ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ចំនួន ២៥​នាក់ នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។​

​ដើ​ម្បី​ឈានឆ្ពោះ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ២០២១ ក្រោម​ប្រធានបទ «​បញ្ចប់​វិសមភាព បញ្ចប់​អេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​សកល​» និង​ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត​៥​ធ្នូ ២០២១ ក្រោម​ប្រធានបទ (​ស្ម័គ្រចិត្ត​ពេលនេះ ដើម្បី​អនាគត​របស់​យើង​-​ទាំងអស់​គ្នា​បន្ត​ធ្វើ​សកម្មភាព ដ​ដោយ​មិន​ឈប់ឈរ​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​កោះកុង និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នេី​ម​ថ្នាក់​សាខា សមាជិក សមាជិកា គណៈកម្មាធិការ​សាខា អនុសាខា បាន​អញ្ជេី​ញ​ចុះជួប​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ៤០​នាក់ គ្រួសារ​ងាយ​រងគ្រោះ ចាស់ជរា ៣០​នាក់ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ចំនួន ២៥​នាក់ ដែល​ស្ថិតនៅ ឃុំ​ស្រែអំបិល ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ​លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​ឯកឧត្តម ប៊ុន លើ​ត ប្រធានកិត្តិយស​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នេី​ម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើ​យត​ប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នេី​ម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដេ​ី​ម្បី​សុខភាព​ស្ត្រី​និង​កុមារ ដែល​ផ្តាំផ្ញេ​ី​សួរសុខទុក្ខ ក្តី​នឹករលឹក និង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់​ចំពោះ​បងប្អូន​ទាំងអស់ ជាពិសេស​ពាំនាំ​នូវ​ការ​កោត​សរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​ដែល​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​មនុស្សធម៌​កន្លងមក​ដោយ​មិន​គិត​ពី​ការលំបាក​ផ្ទាល់ខ្លួន​។

​ទន្ទឹមនឹងនេះ លោកជំទាវ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​ស្រឡាញ់​សុខភាព​ខ្លួន មនុស្ស​ជា​ទីស្រឡាញ់ ជា​ពិសេស​ត្រូវ​រស់​នៅ​មាន​អនាម័យ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន «៣​ការពារ និង​៣​កុំ​» ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩​។ ជាមួយគ្នា​នោះ​ផងដែរ លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា បាន​ផ្តល់ជូន​នូវ​សារលិខិត របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ សូម​បន្ត​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម ដើម្បី​សុខុមាលភាព​គ្រួសារ និង​សង្គម ៖
១.​សូម​បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​យុវជន​យុវនារី សិក្សា​ស្វែងយល់​ជា​ប្រចាំ​នូវ​ចំណេះដឹង​ថ្មីៗ ស្តីពី​ការបង្ការ​ការចម្លង​មេរោគ​អេដស៍ ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ ដើម្បី​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​២០២៥ ឱ្យបាន​តាម​ការគ្រោងទុក​។​
២.​ក្នុងករណី​សង្ស័យថា បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ត្រូវ​ស្វែងរក​សេវា​ផ្តល់​ប្រឹក្សា និង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទទួលបាន​សេវា​ថែទាំ និង ព្យាបាល​ទាន់ពេលវេលា​។​
៣.​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ស្វែងរក​សេវា​ថែទាំ និង​ពិនិត្យ​ផ្ទៃពោះ ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការណែនាំ​របស់​បុគ្គលិក​ពេទ្យ ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅ​ទារក ដើម្បី​ធានា​សុខុមាលភាព ទាំង​មាតា និង​ទារក​។​
៤.​ត្រូវ​ចូលរួម​បញ្ចប់​ការរើសអើង​នូវ​គ្រប់​រូបភាព ចំពោះ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ស្របតាម​ច្បាប់​ស្តីពី​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​។​
៥.​ត្រូវ​ការពារ​ជា​ប្រចាំ តាមរយៈ​ការប្រើ​ស្រោមអនាម័យ ជាពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​មាន​មុខរបរ​ប្រឈម​ខ្ពស់​នឹង​ការឆ្លង​មេរោគ​អេដស៍​។​
៦.​ទន្ទឹម​នឹង​ការយកចិត្តទុកដាក់​ចំពោះ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ចំពោះ​ជំងឺ​រាតត្បាត​សកល​កូវី​ដ​-១៩ ហើយ​ត្រូវ​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ដើម្បី​ធានា​សុខុមាលភាព​គ្រួសារ សហគមន៍ និង​សង្គមជាតិ​យើង​។​
​ជា​កិច្ច​ឆ្លេី​យត​ប លោក ជា ច័ន្ទ​កញ្ញា តំណាង និង​ជំនួសមុខ​បងប្អូន​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ លោកជំទាវ មិថុនា ភូថ​ង ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម ប៊ុន លើ​ត ប្រធានកិត្តិយស​សាខា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ចុះ និង​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​ច្រេី​ន​មក​ផ្តល់ជូន​នា​ពេល​នេះ​។
​កម្មវិធី​នេះ​អនុសាខា​ក៏​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី ១.​លោក​ឧកញ៉ា ហេង ហ៊ុយ ចំនួន ៥​លាន​រៀល​
២.​លោក​ឧកញ៉ា លឹម បុក ចំនួន ៥​លាន​រៀល ព្រមទាំង​សប្បុរសជន​ជាច្រើន​ទៀត​ផង​ដែរ
​សូមបញ្ជាក់​ថា អំណោយ​ដែល​សាខា និង​អនុសាខា​ផ្តល់ជូន​ក្នុង​ម្នាក់ៗ​ទទួលបាន ៖ អង្ករ ២៥​គ​ក្រ មី ១​កេស ត្រីខ ១​ឡូ ទឹក​ផ្លែឈើ​ស្រស់ ១២​កំប៉ុង ទឹក​សុទ្ធ​ឱ​រ៉ា​ល់​១​កេស ជេ​លលាង​ដៃ ១​ដប ម៉ាស់ ៥​សន្លឹក អាវយឺត ២​អាវ ព្រម​ទាំង​ថវិកា ៨​ម៉ឺន​រៀល​ដូចៗ​គ្នា​។​
​ដោយឡែក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ក្នុង​ម្នាក់ៗ​ទទួលបាន ៖ មួកសុវត្ថិភាព ១ ជេ​លលាង​ដៃ​១​ដប ម៉ាស់ ៥​សន្លឹក អាវយឺត ១​អាវ ព្រម​ទាំង​ថវិកា​សាខា និង​ថវិកា​លោកជំទាវ​មួយចំនួន​ផងដែរ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កោះកុង​

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.