ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

​អបអរសាទរ​ខួប ៦៦​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN)

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ ជា​ខួប​៦៦​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤​ធ្នូ ២០២១) ។ អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN)​គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាមលោកលើកទី​២​ត្រូវបាន​បញ្ចប់ (១៩៣៩-១៩៤៥)​។

គោលបំណង UN គឺ​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើកស្ទួយ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិនអោយ​មាន​សង្គ្រាម​លោក​។ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព ដែល​ក្នុង​រយៈពេល ជាង​១០​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​កងទ័ព​ជា​ស្ត្រី​ទាំង​ទ័ព​បុរស ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល ស៉ី​រី សាយ​ប្រឹស ម៉ាលី​។​ល​។

កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​
​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.