ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​សំណាក់ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ចាស់ជរា​ទីទ័លក្រ ដែល​ងាយ​រងគ្រោះ​នា​រដូវរងារ​ឈាន​ចូល​មក​ដល់​នេះ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួម​ដំណើរ​ដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកា​សាខា មន្ត្រី​ប្រតិបត្តិ​សាខា ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត លោក ភួន ឈីម អភិបាល​ស្រុក​បាទី និង​មន្ត្រី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់ សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ជូន​ប្រជាពលរដ្ឋ​ចាស់ជរា​ទីទ័លក្រ​ចំនួន ១៣០​នាក់ មកពី ៧​ឃុំ ស្រុក​បាទី ខេត្តតាកែវ ដែល​ពិធី​នេះ​រៀបចំ​ឡើង​ក្នុង​បរិវេណ​វត្ត​សរី​ជោត្ត​វ័ន ស្ថិត​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ូច ភា ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​បំផុត ពី​សំណាក់​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្ដេច​តែងតែ យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន ប្រកាន់​បក្សពួក និន្នាការ​នយោបាយ ពូជសាសន៍ សាសនា​អ្វី​ឡើយ ដូច​ពាក្យស្លោក ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​។​

​ជា​បន្ត ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា ក៏​បាន​ជម្រាប​ពី​ស្ថានការណ៍​វិវត្តន៍​ថ្មី នៃ​ជំងឺ​កូវី​ដ​១៩ (Covid-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​កំពុង​មាន​ការឆ្លង​ខ្លាំង​គួ​ឱ្យ​បារម្ភ​បន្ទាប់​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក៏ដូចជា​លើ​ពិភពលោក ព្រមទាំង​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព អនាម័យ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​ការពារ និង​រក្សា​អនាម័យ គោរព​តាម​ការណែនាំ របស់​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​បី​ការពារ បី​កុំ និង​ពីរ​ចូលរួម ) ក៏​ដូច​ជា​សារ​អប់រំ​នានា​របស់​ក្រសួង​សុខា ភិ​បាល ដើម្បី​ចូលរួម​កាត់បន្ថយ និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ (Covid-19) កំពុងតែ​កើតមានទ្បើង នៅក្នុង​ប្រទេស​យើង​។ សូម​ជម្រាប​ជូន​ដែរ​ថា អំណោយ​ដែល​បាន​មក​ផ្ដល់​ជូន​រួមមាន​៖ អាវ​រងារ​១ មុង​១ ភួយ​១ និង​ថវិកា​ក្នុង​ម្នាក់ៗ ១​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.