ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

​សម្ដេច​តេជោក៏បាន​បង្ហាញនូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មក​ស​ម្ពោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អាគារ​រដ្ឋបាល​អគ្គនាយ​ក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ដូច​ជា​សាលា​ជាតិ​គយ និង​សារមន្ទីរ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឱ្យដឹង​ថា អគា​រទាំង​៣​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នេះ គឺ​បាន​ចំណាយ​ថវិកា​ក្នុងការ​សាង​អស់​ទឹកប្រាក់​ប្រមាណ​ជាង ៥០​លាន​ដុល្លារ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ឆ្នាំនេះ​ជា​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​ឱ្យមាន​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការសម្រេច​ពន្យារ​ការចូល​និវត្តន៍​របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឲ្យ​បន្ត​កាន់តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រហូតដល់​ឆ្នាំ​២០២៥ ដើម្បី​បន្ត​ធ្វើ​ទំនើបកម្ម​ស្ថាប័នគយ​អោយ​កាន់​ល្អប្រសើរ​បន្ថែមទៀត​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​មានប្រសាន៍​រំលឹក​ដល់​គុណូ​បការៈដ៏​ធំធេង​របស់​ព្រះករុណា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​បង្កើត​ស្ថាប័ន​គយ​នេះ​ឡើង​។ ព្រះអង្គ​បាន​សាង​នូវ​ស្នា​ព្រះ​ហ​ស្ថជា​ច្រើន​សម្រាប់​ជាតិ ជាពិសេស​ក្នុង​ព្រះរាជ​បូជនីយកិច្ច​ក្នុង​ការទាមទារ​ឯករាជ្យ​ជូន​ជាតិ​កម្ពុជា​មាតុភូមិ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា វត្តមាន​ថ្មី​នៃ​អគារ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​មុខមាត់​ស្ថាប័ន​របស់​រដ្ឋ និង​ផ្តល់​កន្លែង​បំពេញការងារ​បាន​សម​រម្យ​សម្រាប់​មន្ត្រីរាជការ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​បង្ហាញ​ឱ្យឃើញ​នូវ​វឌ្ឍនភាព​របស់​ជាតិ​កម្ពុជា ដែល​យើង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ស្វែងរក​សន្តិភាព​បាន​ដោយ​លំបាក​។

​ទាក់ទង​ទៅនឹង​រឿង​គយ​នេះ​ផងដែរ សម្តេច​តេជោ​បាន​ថ្លែង​រំលឹកថា នៅក្នុង​អំឡុង​ឆ្នាំ​២០០៤ មាន​មិត្តភក្តិ​បរទេស​បាន​ផ្តល់​មតិ​ឱ្យ​កម្ពុជា​លក់​ស្ថាប័នគយ​នេះ ក៏​ប៉ុន្តែ​សម្តេច​មិន​ព្រម ដោយ​សម្តេច​យល់ឃើញថា បើសិនជា​លក់​ស្ថាប័នគយ​នេះ វា​ស្មើនឹង​ការលក់​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​តែម្តង ដូច្នេះ​សម្តេច​មិន​យល់ព្រម​ទោះ​ទេ​។ ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​សារជាថ្មី មិន​អនុញ្ញាត​ឲ្យ​រថយន្តអ​ត់​ពន្ធ​បើក​ចរាចរណ៍ លើ​ដងផ្លូវ​តទៅទៀត​ទេ​។​សម្តេច​តេជោ​ក៏បានអំពាវនាវ​ជា​ថ្មី ដល់​ម្ចាស់​រថយន្ត​អត់​ពន្ធ សូម​ប្រញាប់​មក​បង់ពន្ធ​ឲ្យបាន​ទាន់​ពេលវេលា មុន​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ដើម្បី​ទទួលបាន​ការអនុគ្រោះ​ពន្ធ​១០​ភាគរយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​ទាំង​អស់ សម្រាប់​កិច្ច​ប្រឹងប្រែង​ប្រមូល​ពន្ធ​។ នា​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​នូវ​អនុសាសន៍​សំខាន់ៗ​ចំនួន​៥​ចំណុច​ដូចខាងក្រោម​:
១- បន្ត​លើកកម្ពស់​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​ទាំងឡាយ​ដើម្បី​បង្កើន​ការយល់ដឹង និង​ការចូលរួម​ពី​គ្រប់ភាគី​ទាំងអស់​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ដើម្បី​ពង្រឹង​នីតិរដ្ឋ កសាង​វប្បធម៌​សារពើពន្ធ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។
២- ត្រូវ​បន្ត​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​យុទ្ធសាស្ត្រ​គៀងគរ​ចំណូល និង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ តាមរយៈ​ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ ការបង្កើត​ឆន្ទៈ​ក្នុង​ការអនុវត្ត​ការងារ​កែទម្រង់ ការពង្រឹង​ភាព​ជា​ម្ចាស់ ការងារ​កែទម្រង់​ការពង្រឹង​ភាព​ជា​ម្ចាស់ និង​ការយកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​ធន​ធាន​មនុស្ស​ជាមួយនឹង​ការប្រើប្រាស់​អោយបាន​ច្រើន​នូវ​បច្ចេកវិជ្ជា​ព័ត៌មាន និង​គមនាគមន៍​ជាដើម​។
៣- ត្រូវ​នៅ​បន្ត និង​កែលម្អ​ជា​ប្រចាំ​នូវ​ការអនុវត្ត​យន្តការ​គាំទ្រ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដូច​ដូចជា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ប្រព័ន្ធ​គ្រប់គ្រង​ហានិភ័យ​ក្រោយពេល​បញ្ចេញ​ទំនិញ​ពី​គយ​។​
៤- ត្រូវ​ចូលរួម​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​ប្រកបដោយ​ប្រសិទ្ធភាព នូវ​វិធានការ​នានា ក្នុង​ការទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ដោះស្រាយ​ផលប៉ះពាល់ ដោយ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​យុទ្ធសាស្ត្រ​ស្តីពី​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិការណ៍​នៃ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ស្ដា​សេដ្ឋកិច្ច​ឡើងវិញ​។
៥- ត្រូវ​បន្ត​ពង្រឹង​ប្រកបដោយ​ប្រសិទ្ធភាព ទប់ស្កាត់​អំពើ​រត់ពន្ធ ដើម្បី​រួមចំណែក​បង្កើន​ចំណូល ការប្រកួតប្រជែង​សម្រាប់​ការលើកស្ទួយ​អនុលោមភាព​សារពើពន្ធ​នៅ​កម្ពុជា ម្យ៉ាងទៀត​ដើម្បី​លុប​បំបាត់​ទាំងស្រុង​នូវ​អំពើ​រត់គេច​ពន្ធ ត្រូវ​ពង្រឹក​ការ​រដ្ឋ​ច្បាប់​លើកកម្ពស់​ក្រមសីលធ​ម៌​វិជ្ជាជីវៈ​រួមសហការ​ជាមួយ​វិស័យ​ពាក់ព័ន្ធ រួម​ជាមួយ​វិស័យ​ឯកជន​ផង​ដែរ​។​

​សម្ដេច​តេជោក៏បាន​ជូន​ពរ​ឲ្យ​បុគ្គលិក​មន្ត្រីរាជការ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ទាំងអស់​សូម​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការងារ និង​ជួប​តែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។ ក្នុងឱកាស​នោះ​ផង​ដែរ​សម្តេច​តេជោក៏បាន​អញ្ជើ​ញ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ និង​បាន​អញ្ជើញ​សម្ពោធ​កាត់​ខ្សែបូ​ដាក់អោយ​ប្រើប្រាស់​នូវ​អគារ​រដ្ឋបាល​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អគារ​សាលា​ជាតិ​គយ និង​អគារ​សារមន្ទីរ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.