ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ - ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ជា​ទុក្ខលំបាក​របស់​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​លោកយាយ ឈ្មោះ យុង ងុន ភេទ​ស្រី ឣា​យុ​៧៣​ឆ្នាំ​ - ​ចេញ​ឆក់​កាបូប​លើក​ទី​១​បរាជ័យ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង Pfizer ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ជាង ២.៣​លាន​ដូស​ - កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ហាញវិធីទំនាក់ទំនងជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​វិមាន​កីឡដ្ឋាន​»​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ - ឯកឧត្តម អ៊ូច ភា បន្ត​នាំ​យក អាវ​រងា មុង និង​ភួយ អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ផ្ដល់​ជូន​ចាស់ជរា​ទីទ័លក្រ ចំនួន ១៣០​នាក់ មកពី​៧​ឃុំ ក្នុង​ស្រុក​បាទី​

ឯកឧត្តម​អភិបាលខេត្ត​តាកែវ អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​តាកែវ​

តាកែវ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ ព្រមទាំង ឯកឧត្តម​លោកជំទាវ គណៈមេប្រយោគ​ទូទាំងប្រទេស បាន​អញ្ជើញ​កាត់​ស្រោម​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​វិទ្យាល័យ​ជា​ស៊ី​មាតា​កែវ​។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់ ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក ឡោ វី​រិទ្ធ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ ព្រមទាំង លោក លោកស្រី ប្រតិភូ​អមដំណើរ​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​មានមតិ​ណែនាំ​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ធ្វើ​ការណែនាំ​ដល់ គណៈមេប្រយោគ​នៅតាម​មណ្ឌល​នីមួយៗ ត្រូវធ្វើ​ការត្រួត​បេក្ខជន​ទាំងអស់ ដោយ​មិន​ត្រូវ​ឱ្យ​មាន​ការនាំយក​នូវ​រាល់​សំណេរ​ឯកសារ (​ព្រី​យ៉ុង​) យក​មណ្ឌល​ប្រឡង​ឡើយ​។ ជា​ពិសេស​រាល់​បេក្ខជន​ទាំងអស់​មុន​ចូល​ប្រឡង ត្រូវ​ធ្វើ​ការបង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់​បង្ការ​ជំងឺ​កូវី​ដ​១៩ និង​វាស់​កម្ដៅ ព្រម​ទាំង​បិទ​ស្ទី​កឃ័រសម្គាល់​លើ​អាវ​បេក្ខជន​នីមួយ មុន​ចូល​ប្រឡង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​ណែនាំ​ដល់​បេក្ខជន​ទាំងអស់ កុំ​មាន​ការភិតភ័យ​ហើយ​ត្រូវ​តាំងចិត្ត​បញ្ជេញ​សមត្ថភាព​ចំណេះដឹង​ពិ​ត​ប្រាកដ ដែល​ខ្លួន​បាន​សិក្សា​រៀនសូត្រ​នា​ពេលកន្លងមក ដើម្បី​ទទួលបាន​ជោគជ័យ បេក្ខជន​ទាំងអស់​ចាំបាច់​គោរព​អនុវត្តន៍​បទបញ្ជា​បទ​ក្នុង ឲ្យបាន​ល្អ​ប្រសើរ ជៀសវាង​ប្រព្រឹត្ត​ខុសឆ្គង​។​

​ដោយឡែក​តាម​ការបញ្ជាក់​ពី លោក ឡោ វី​រិទ្ធិ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យដឹងថា មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ទូទាំង​ខេត្ត មាន​សរុប​ចំនួន ១៧​មណ្ឌល ក្នុងនោះ​ក្រុង​ដូន​កែវ ០៧​មណ្ឌល ស្រុក​ត្រាំកក់ ០៣​មណ្ឌល ស្រុក​សំរោង ០៣​មណ្ឌល និង​ស្រុក​ទ្រាំង ០៤​មណ្ឌល មាន​បេក្ខជន​សរុប ៨៧៩៩​នាក់​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2022 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.