ខេត្តកំពង់ធំ៖ មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ដល់ខាងពត៌មានយើងថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះថា ជនរងគ្រោះ ឈ្មោះ បួន មីន អាយុ ៧៥ឆ្នាំ នៅភូមិខាងលើ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសនៅកខាងឆ្វេង និងស្មាខាងឆ្វេង ដែលត្រូវឃាតក កាប់ ហើយពេលព្រឹកឡើង នៅពេលចៅចុះមកក្រោម ក៏ឃើញសពយាយតែម្តង។
ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវឃាតកកាប់សម្លាប់ ខណ:ជនរងគ្រោះកំពុងសំរានលង់លក់ នៅលើគ្រែក្រោមផ្ទះ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលសមត្ថកិច្ចអះអាងថា ផ្តើមចេញពីរឿងគំនុំ តែមិនដំណើរលំអិតនៅឡើយទេ។ នៅពេលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាល បច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងនគរបាលស្រុក ក្រោមបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត បាននឹងកំពុងត្រួតពិនិត្យអង្កេតស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់៕