ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ពីបទ ជូ​ញ​ដូរ​គ្រឿងញៀន​

ខេត្ត​ត្បូងឃ្មុំ​៖ សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ធ្វើរ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ ស្លាប​ក្តោង ឃំ​ុ​ជប់ ស្រុក ខេត្ត​ត្បូងឃ្មុំ​។

​កំលាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កំលាំង នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ចុះ​ឆែកឆេ​និង​ធ្វើរ​ការឃាត់ខ្លួន ស្ត្រី​សង្ស័យ​ម្នាក់​ដែល​ជា កូនប្រសារ​ម្ចាស់ផ្ទះ ពីបទ រក្សារ​ទុក ដឹកជញ្ជូន ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។

​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ត​ត្បូងឃ្មុំ លោក ជា ជឿន បានឲ្យដឹងថា បន្ទាប់ពី​មាន គោល​ការ​និង​បទបញ្ជារ ពី​លោក​ឧត្តមសេនីយ៍​ស្នងការ ម៉ៅ ពៅ និង​បាន​ការឯកភាព​ផ្នែក​ផ្លូវច្បាប់ ពី​លោក​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ មក កំលាំង​ជំនាញ​ក្រោម​ការដឹក​របស់លោក បាន​ធ្វើ​ការឆែកឆេរ លំនៅដ្ឋាន ឈ្មោះ អ៊ុក សំអឿន ហៅ រ៉ុម ភេទ​ប្រុស នៅ​ភូមិ​ស្លាប​ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​សម្មត្ថកិច្ច​ជំនាញ​យើង រកឃើញ​ថ្នាំ​ញៀន ចំនួន ២១ កញ្ចប់​តូច និង​ឧបករណ៍​វិច​ខ្ចប់ មួយចំនួន ។​

​លោក​បន្ត​ឲ្យដឹងថា ក្នុងនោះ កំលាំង​ជំនាញ​បាន​ធ្វើរ​ការឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆ​យ សុ​ណា​រី អាយុ ២៤​ឆ្នាំ ភេទ​ស្រី មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ស្រែ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជា​កូនប្រសារ​របស់​ឈ្មោះ អ៊ុក សារ៉ុម ហើយ​ក្នុង​ពេល ឆែកឆេរ ពុំ​មាន​វត្តមាន ឈ្មោះ អ៊ុក សារ៉ុម និង​ប្រពន្ធ​នោះទេ ។ បច្ចុប្បន្ន ជនសង្ស័យ​រួម​និង វត្ថុតាង កំពុង​ត្រូវបាន​កំលាំង​នគរបាល​ជំនាញ ចងក្រង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

2015_12_30ttcn (2)

2015_12_30ttcn (3)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2019 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.