ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស ធូរស្រាល ស្ទើរទាំងស្រុង - អណ្តូងទឹកស្អាត ចំនួន១០ ត្រូវបាន ប្រគល់ជូន ពលរដ្ឋជិត៣០០គ្រួសារ នៅស្រុកវាលវែង - លោកឧកញ៉ា ទៀ វិចិត្រ ក្រុមការងារ ចុះជួយខេត្តកោះកុង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ តំបន់អារ៉ែង ស្រុកថ្មបាំង - គ្រូថ្នាំខ្មែរ បែកគំនិតជួញដូរ គ្រឿងញៀនបន្ថែម - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - នៅស្រុកថ្មបាំងពលរដ្ឋ៩០% ប្រកបរបរដាំដំណាំជាអាជីព - ពិធីសម្ភោធឆ្លង សមិទ្ធផលនានាវត្តរុក្ខ្ត សិលារាម ហៅវត្តតាកាត - បុរសម្នាក់បាន ធ្វើអត្តឃាតដោយចងកមិនដឹងមូលហេតុ - លោក ស៊ុន ចាន់ថុល អមដំណើរសម្តេច សាយ ឈុំ ធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅព្រះសីហនុ - លោកស្រីអធិការការពារទិសដៅចំណាយយោធា
Comments Off

​រថយន្ត​យី​ឌុប​ដឹកឈើ​លើស​ទម្ងន់ លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង ធ្វើ​មើលមិនឃើញ​

​ខេត្ត​ស្ទឹងត្រែង​៖ លោក ស គឹម​ណាត ត្រូវ​ពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា បើកដៃ​ឲ្យ​រថយន្ត​យី​ឌុប​ធំៗ ធុន​ភ្លៅ​៥​កែច្នៃ​ខុស​បចេ្ចកទេស បាន​ដឹក​ឈើ​ប្រណីត​លើស​ទម្ងន់ ចេញពី​តំបន់​ស្ពាន​ស្រែ​ព​កចាស់ និង​ស្ពាន​ស្រែ​ពក​ថ្មី ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​មន្ទីរ​សាធារណការ និង​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឡើយ​។

​អ្វី​ដែល​គួរឲ្យ​សង្ស័យ​នោះ គឺ​រថយន្ត​យី​ឌុប​ដឹកឈើ​លើស​ទម្ងន់ តែងតែ​បើ​កវាង ជញ្ជីង​ថ្លឹង​រថយន្ត នៅត្រង់ចំណុច​អូរ​ពងមាន់ ចូល​មក​តាម​ក្រុមហ៊ុន​ដុង​ភូ​ដុង​ណៅ ចេញ​តាម​ច្រក​ផ្លូវ​ភ្នំ​ខៀវ ឡើង​មក​លើ​ផ្លូវជាតិ​លេខ​៧A ឆ្ពោះទៅ​ខេត្ត​ក្រចេះ ស្ទើរ​រាប់​យប់ ដោយ​គ្មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​នោះទេ​។​

​មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា លោក ស គឹម​ណាត ប្រធាន​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង អាច​ទទួលបាន​ផលប្រយោជន៍ ពី​ឈ្មួញ​ដឹកឈើ​ទើប​បើកដៃ​ឲ្យ ឈ្មួញ​បើករថយន្ត​ធំៗ​វាង​ស្ថានីយ៍​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​អូរ​ពងមាន់​យ៉ាង​រលូន​។ ប្រសិន​បើ​លោក ស គឹម​ណាត មិន​ទទួលបាន​ផល​ប្រយោជន៍​ទេ​នោះ ប្រហែល​ជា​ចាត់វិធានការ​ពិន័យ​លើ ឈ្មួញ​ម្ចាស់​រថយន្ត​ដឹក ឈើ​ជា​មិន​ខាន ព្រោះ​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​បំផ្លាញ​ស្ពាន​ឲ្យ​ខូចខាត​ជា​បន្តបន្ទាប់​។ ជាមួយគ្នា​នេះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន បានឲ្យដឹងថា លោក ទិ​ត្យ វី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស ស្រុក​សេ​សាន បានដឹង​យ៉ាងច្បាស់​ពី​រថយន្ត​យី​ឌុប​ធំៗ ផ្ទុក​ឈើ​លើស​ទម្ងន់ បើក​វាង​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​អូរ​ពងមាន់ ប៉ុន្តែ​មិន​ចាត់វិធានការ ទប់ស្កាត់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។

​ម្ចាស់​រថយន្ត​យី​ឌុប​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា ឈ្មោះ វុទ្ធី និង​ឈ្មោះ រ៉ូត ដែល​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយក៏​អាច​មាន​ទំនាក់ទំនង ជាមួយ​មន្ត្រី​ជំនាញ​និង​មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​ស្ទឹងត្រែង​ផងដែរ​។

​ក្នុងនោះ​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង ត្រូវ​គេ​សង្ស័យថា ទទួល​ផលប្រយោជន៍​ជា​ប្រចាំ ពី​ឈ្មួញ​ឈើ​ទើប​មិន​ទប់ស្កាត់ ហើយ​ធ្វើ​ជា​រាយការណ៍​ទៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បិទបាំង​ភាព​អសកម្ម​របស់ខ្លួន​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 6883 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.