ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទទួល​ជួប​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​ថៃ​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល​ជាតិ នៃ​ជនពិការ​តេជោ​សែន និង​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៨ នៅ​ខេត្ត​សៀមរាប​ - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង​(Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នគរបាល​ស្រុក​មង្គលបុរី​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​ម្នាក់​បញ្ជូន​ទៅ​តុលាការ​

នគរបាល​ស្រុក​មង្គលបុរី​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​ម្នាក់​បញ្ជូន​ទៅ​តុលាការ​

ខេត្ត​បន្ទាយ​មានជ័យ ៖ ​បុរស​ម្នាក់​ជា​មុខសញ្ញា ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែក ចាយ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋា​នានា ពេល​កន្លង​ទៅ​នោះ​ត្រូវបាន​កម្លាំង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង សន្ដិសុខ​នៃ​អធិការដ្ឋាន​នគរបាល​មង្គលបុរី សហការ​ជាមួយ​នគរបាល​មូលដ្ឋាន ប៉ុស្ដិ៍​ឬ​ស្សី​ក្រោ​កបាន​បើក ការស្រាវជ្រាវ​រហូត ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ជួញដូរ គ្រឿងញៀន​។​

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ ស្រុក​មង្គលបុរី​បាន​ឱ្យដឹងថា ប្រតិ​ប​ត្ដិ​ការបង្ក្រាប​និង​ចាប់ ខ្លួន​ជនសង្ស័យ​រូបនេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវលំ ក្រវាត់​ក្រៅ​ក្នុង​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។​តាម​មន្ដ្រី​នគរបាល​រូបនេះ បានឲ្យដឹង​ថា​ជន សង្ស័យ​មាន​ឈ្មោះ​សាំង រដ្ឋា​ហៅ​ឈី​ញ​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ហើយ​ត្រូវបាន​ចាប់ខ្លួន​ខណៈ ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ធ្វើ សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​តាម​ភូមិ ។​

​មន្ដ្រីនគរបាល​រូបនេះ បាន​បន្ដទៀតថា​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច បាន​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស មួយថង់​តូច ទូរស័ព្ទដៃ​មួយ​គ្រឿង និង​ម៉ូតូ​មួយគ្រឿង ហើយ​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការសាកសួរ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​មង្គលបុរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ផ្ដន្ទាទោស​តាម​ផ្លូវ ច្បាប់ ។​

​តាម​មន្ដ្រី​នគរបាល​ស្រុក​មង្គលបុរី បានបញ្ជាក់​ថា​ការ​ការចុះ​បង្ក្រាប​នេះ តាម​បញ្ជា​របស់​លោក​ស្នងការ នគរបាល​ខេត្ដ លោក​ឧត្ដមសេនីយ៍ អាត់​ខែម បាន​ដាក់​ផែនការឲ្យ​នគរបាល​ជំនាញ តាម​ការិយាល័យ សហការ​ជាមួយ​នគរបាល​ក្រុង​ស្រុក ត្រូវ​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្ដទុកដាក់ លើ​ការបង្ក្រាប និង​ចាប់ ខ្លួន​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​ទៅ នឹង​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​ខេត្ដ​ព្រោះ​បញ្ហា នេះ​វា​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ៕

 

20150331d

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 0436 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.